នាវាចម្បាំងអាមេរិកបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ចំពេលមានភាពតានតឹងជាមួយប្រទេសចិន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២៦.០៣.២០)

កងនាវាចរអាម៉េរិកនិងតៃវ៉ាន់បាននិយាយថានាវាចម្បាំងអាមេរិកមួយគ្រឿងបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃពុធបន្ទាប់ពីភាពតានតឹងកើនឡើងរវាងចិននិងតៃវ៉ាន់ដោយមានវត្តមានយន្តហោះចម្បាំងរបស់តៃវ៉ាន់កំពុងត្រៀម    ។

ក្រសួងការពារជាតិនៃកោះតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថានាវានោះបានធ្វើដំណើរនៅភាគខាងជើងហើយត្រូវបានត្រួតពិនិត្យដោយកងកម្លាំងប្រដាប់អាវុធរបស់កោះតៃវ៉ាន់។

ក្រសួងការពារជាតិនៃកោះតៃវ៉ាន់បានពិពណ៌នាថាការវត្តមានរបស់នាវានេះជាបេសកកម្មធម្មតាដោយគ្មានមូលហេតុអ្វីគួរឱ្យព្រួយបារម្ភនោះឡើយ។