ជនសង្ស័យដែលបាញ់សម្លាប់មនុស្សនៅវិហារអ៊ីស្លាមក្នុងប្រទេសញូវហ្សេឡែនសារភាពកំហុស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៦.០៣.២០)

ញូវហ្សេឡែន៖ កាលពីថ្ងៃព្រហស្បតិ៍នេះជនជាតិអូស្ត្រាលីដែលត្រូវបានចោទប្រកាន់ពីបទបាញ់សម្លាប់អ្នកគោរពបូជាជនជាតិមូស្លីមចំនួន ៥១ នាក់នៅវិហារអ៊ីស្លាម ក្នុងប្រទេសញូវហ្សេឡែនបានសារភាពកំហុសចំពោះការចោទប្រកាន់ទាំងអស់ ។

ប្រេនតុនថារេន (Brenton Tarrant )   អាយុ ២៩ ឆ្នាំធ្លាប់បានបដិសេធការចោទប្រកាន់ចំពោះការប៉ុនប៉ងធ្វើឃាតកម្មនិងការចូលរួមក្នុងអំពើភេរវកម្មទាំងអស់  ក្នុងសវនាការកាត់ទោស កាលពីលើកមុន  តែ ពេលនេះ  ជនសង្ស័យនោះ បានទទួលកំហុស ទាំងអស់  ។

គេមិនបានផ្តល់ព័ត៌មាន ថា ​ហេតុអ្វី បានជាឃាតករនោះ  ព្រមទទួលយកការចោទប្រកាន់ទំាងអស់  ទៅវិញ ។