កិច្ចប្រជុំហ្ស៊ី៧ (G-7) បានបរាជ័យបន្ទាប់ពីសហរដ្ឋអាមេរិកនៅតែចចេសហៅវីរុសកូវីដ ១៩ ថាជាវីរុសវ៉ូហាន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វ៉ាស៊ីងតោនប៉ូស (២៦.០៣.២០)

បរទេស៖ មន្ត្រីបីរូបដែលមកពីបណ្តាប្រទេសជាសមាជិក ក្រុមហ្ស៊ី៧ បាននិយាយថារដ្ឋមន្រ្តីការបរទេសតំណាងឱ្យប្រទេសឧស្សាហកម្មធំ ៗ ទាំង ៧ បានបរាជ័យក្នុងការឯកភាពលើសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធបន្ទាប់ពីរដ្ឋការលោកត្រាំនៅតែចចេសហៅវីរុសឆ្លងថ្មីថាជាវីរុសវ៉ូហាន ។

ប្រទេសផ្សេងទៀតនៅក្នុងក្រុមប្រទេសមហាអំណាចពិភពលោកបានច្រានចោលពាក្យនេះពីព្រោះគេចាត់ទុកវាថាអាចធ្វើឲ្យបែកបាក់គ្នានៅពេលដែលតំរូវឲ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីបន្ថយការរីករាលដាលនៃវីរុសរាតត្បាតជាសកល។

រដ្ឋមន្រ្តីក្រសួងការបរទេសលោកម៉េកប៉ុមប៉េអូ (Mike Pompeo )   ​បានច្រានចោលការរិះគន់ចំពោះការប្រើប្រាស់ពាក្យបែបនេះរបស់លោក។