សង្ខេបព័ត៌មានអន្តរជាតិល្ងាចថ្ងៃទី ២៥.០៣.២០

វិទ្យុជាតិកម្ពុជា​៖

សង្ខេបព័ត៌មានអន្តរជាតិល្ងាចថ្ងៃទី ២៥.០៣.២០

១.អង់គ្លេស៖ ព្រះអង្គម្ចាស់ឆាលនៃចក្សភពអង់គ្លេសដែលមានព្រះជន្ត ៧១ ព្រះវស្សាបានធ្វើតេស្តិ៍រកឃើញវិជ្ជមាននៃវីរុសកូវីដ១៩ប៉ុន្តែព្រះអង្គមានសុខភាពល្អនិងមានរោគសញ្ញាស្រាល។
ប្រភព រ៉យតឺរ

២.អង់គ្លេស៖ មនុស្សជាង ១៧០.០០០ នាក់បានចុះឈ្មោះដើម្បីជួយដល់សេវាសុខាភិបាលរបស់អង់គ្លេសដើម្បីដោះស្រាយការផ្ទុះឡើងនៃវីរុសប៉ុន្មានម៉ោងបន្ទាប់ពីមានការស្នើសុំអ្នកស្ម័គ្រចិត្ត។
ប្រភព រ៉យតឺរ

៣.ជប៉ុន៖ អភិបាលក្រុងតូក្យូបានស្នើសុំឱ្យប្រជាជនចៀសវាងការដើរចេញក្រៅផ្ទះដែលមិនចាំបាច់រហូតដល់ថ្ងៃទី ១២ ខែមេសាដោយព្រមានពីហានិភ័យនៃការកើនឡើងនៃការឆ្លងវីរុសក្នុងប្រទេសជប៉ុន។
ប្រភព រ៉យតឺរ

៤.អាហ្រ្វិកខាងត្បូង៖ មន្រ្តីអាហ្រ្វិកខាងត្បូងបានកំណត់ទីតាំងថែទាំសុខាភិបាលនៅទូទាំងប្រទេសដោយសារតែចំនួនករណីឆ្លងវីរុសនេះបានកើនឡើងដល់ ៧០៩ ករណីហើយរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានព្រមានថាការឆ្លងអាចនឹងកើនឡើង។
ប្រភព រ៉យតឺរ

៥.ចិន៖ លោក Jack Ma បាននិយាយកាលពីថ្ងៃពុធនេះថាបានផ្តល់ជំនួយជាឧបករណ៍វេជ្ជសាស្ត្រទៅឲ្យប្រទេសរុស្ស៊ីដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុស។
ប្រភព រ៉យតឺរ

អត្ថបទ ឆាយ វីកាល