ប្រទេសចិន ចាប់ផ្តើមបើកមួយផ្នែកនៃមហាកំពែង ឲ្យមានការចូលទស្សនាកំសាន្ត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិអិនអិន (២៥.០៣.២០)

ចិន៖ រដ្ឋាភិបាលក្នុងប្រទេសចិន បានចាប់ផ្តើមបើកមួយផ្នែកនៃមហាកំពែង ឲ្យសាធារណជនចូលទស្សនា
ចាប់ពីថ្ងៃទី ២៤ មីនា នេះ ដែលបង្ហាញជាសញ្ញាថា ស្ថានភាពក្នុងប្រទេសចិន​កំពុងតែវិល​ទៅរកប្រក្រតីភាពឡើងវិញ បន្ទាប់ពីការរាតត្បាតនៃធំងឺរលាកផ្លូវដង្ហើម កូវីដ ១៩ ។

ជាធម្មតា មានមនុស្សចំនួនជាង ១០ លាននាក់បានចូលទស្សនាមហាកំពែង ជារៀងរាល់ឆ្នំា ។
មហាកំពែង ត្រូវបានបិតលែងឲ្យចូលទស្សនា កាលពីថ្ងៃទី​ ២៥ ខែ មករា​ក្នុងពេលដែលប្រទេស​ចិនកំពុងរងការរាតត្បាតរបស់កូវីដ ១៩ ។

តំបន់ទេសចរណ៍ជាច្រើនកន្លែងទៀត ក្នុងប្រទេសចិន នៅបិតនៅឡើយក្នុងនោះមានរាជធានី​ចាស់នៅទីលានធានអានមេន ក្នុងទីក្រុងប៉េកំាង ​និងសួនកំសាន្តឌីស្នីឡេនក្នុងទីក្រុងស៊ាងហៃ ។​