លោកពូទីនចុះសួរសុខទុក្ខអ្នកឆ្លងវីរុសកូវីដ-១៩ ក្នុងពេលមានសេចក្តីរាយការណ៍ថា ចំនួនអ្នកឆ្លងអាចលើសពីតួលេខផ្លូវការ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៥.០៣.២០)

រុស្ស៊ី៖ នៅថ្ងៃអង្គារនេះ ប្រធានាធិបតីរបស់ប្រទេសរុស្សី លោក វ្លាឌីមៀ ពូទីន ក្នុងសម្លៀកបំពាក់
ការពារយ៉ាងជិត បានចុះទៅសួរសុខទុក្ខអ្នកដែលឆ្លងជំងឺកូវីដ ១៩ នៅក្នុងមន្ទីរពេទ្យមួយកន្លែង
ក្នុងទីក្រុងម៉ូស្គូ ក្នុងពេលអភិបាលក្រុងម៉ូស្គូ និយាយថា ចំនួនអ្នកកើតកូវីដ ១៩ ក្នុងទីក្រុង
អាចលើសចំនួនជាផ្លូវការ ។

ការលើកឡើងរបស់អភិបាលក្រុងម៉ូស្គូ បានបង្ហាញឲ្យឃើញថា អាជ្ញាធរក្នុងប្រទេសរុស្សី
ហាក់ដូចជាមិនបានក្តាប់ឲ្យបានច្បាស់ថា ជំងឺរលាកផ្លូវដង្ហើមនេះ កំពុងតែរាលដាលក្នុងប្រទេសរុស្សី
ក្នុងកម្រិតណា នោះ ។

រហូតមកដល់ពេលនេះ ប្រទេសរុស្សី បានរាយការណ៍ថា មាន ការឆ្លងចំនួន ៤៩៥ ករណីហើយ
នៅទូទំាងប្រទេស ។ ​ចំនួននេះ បើប្រៀបជាមួយចំនួននៅក្នុងប្រទេសក្នុងទ្វីបអ៊ឺរ៉ុប
គឺមានកម្រិតទាបណាស់ ។ ​ លោកពូទីនបាននិយាយថា​ប្រទេសរុស្សីអាចគ្រប់គ្រង​បាននូវស្ថានភាពនៃការរាលដាលរបស់កូវីដ ១៩ ។