សង្ខេបព័ត៌មានអន្តរជាតិពេលព្រឹកថ្ងៃទី ២៥.០៣.២០

វិទ្យុជាតិកម្ពុជា​៖

សង្ខេបព័ត៌មានអន្តរជាតិពេលព្រឹកថ្ងៃទី ២៥.០៣.២០

១.អ៊ីតាលី៖ ចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ ១៩ ក្នុងប្រទេសអ៊ីតាលី បានហក់ឡើងវិញតែក្រុមគ្រូពេទ្យបាននិយាយថា មានសញ្ញាលេចឡើងបង្ហាញថា ការឆ្លងកូវីដ ១៩ នេះ អាចនឹងធ្លាក់ចុះដោយសារវិធានការបិតការធ្វើដំណើរ នៅទូទំាងប្រទេស ។
ប្រភព ឆាណែលញីវអេស៊ីយ៉ា

២.រុស្សី៖ ប្រធានាធិបតីរបស់ប្រទេសរុស្សី លោក វ្លាឌីមៀ ពូទីន បានចុះទៅសួរសុខទុក្ខអ្នកដែលឆ្លងជំងឺកូវីដ ១៩ នៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងម៉ូស្គូ ក្នុងពេលអភិបាលក្រុងម៉ូស្គូ និយាយថា ចំនួនអ្នកកើតកូវីដ ១៩ ក្នុងទីក្រុងអាចលើសចំនួនជាផ្លូវការ ។
ប្រភព ឆាណែលញីវអេស៊ីយ៉ា

៣.ចិន៖ រដ្ឋាភិបាលក្នុងប្រទេសចិន បានចាប់ផ្តើមបើកមួយផ្នែកនៃមហាកំពែង ឲ្យសាធារណជនចូលទស្សនាចាប់ពីថ្ងៃទី ២៤ មីនា នេះ ដែលបង្ហាញជាសញ្ញាថា ស្ថានភាពក្នុងប្រទេសចិនកំពុងតែវិលទៅរកប្រក្រតីភាពឡើងវិញហើយ បន្ទាប់ពីមានការរាតត្បាតនៃវីរុសកូវីដ ១៩ ។
ប្រភព ស៊ីអិនអិន

៤.ស្ថានការណ៍នយោបាយក្នុងប្រទេសអាហ្វហ្កានីស្ថាន នៅតែតានតឹង គ្មានដំណោះស្រាយនៅពេលដែលប្រធានាធិបតីរបស់ប្រទេសអាហ្វហ្កានីស្ថាន លោកអាស់រ៉ាវ ហ្កានី និងគូបដិបក្ខ លោកអាឌូឡា បានបង្ហាញសញ្ញាថា ភាគីទំាងពីរ គ្មានឆន្ទះ នឹងបញ្ចប់ជម្លោះដ៏ជូរចត់ជាមួយគ្នា ឡើយ ។
ប្រភព ឆាណែលញីវអេស៊ីយ៉ា

៥.អារ៉ាប់ប៊ីសាអូឌីត៖ ប្រទេសអារ៉ាប់ប៊ីសាអូឌីតនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 ស្តីពីការឆ្លើយតបទៅនឹងការរីករាលដាលនៃវីរុសកូវីដ ១៩ នៅថ្ងៃទី ២៦ ខែមីនាខាងមុខ។
ប្រភព ស៊ិនហួរ

៦.នូវែលហ្សេឡង់៖ នៅប្រទេសនូវែលហ្សេឡង់បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នបន្ទាប់ពីមានករណីថ្មីចំនួន ៥០ ត្រូវបានរកឃើញនៅក្នុងប្រទេស។
ប្រភព ស៊ិនហួរ

អត្ថបទ ឆាយ វីកាល