ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យនាយិកាប្រតិបត្តិ អង្គការសកល និងក្រុមការងារជំនាញរបស់ ខេមររដ្ឋ Hot News១០ ព្រមទាំងសមាគមវិចិត្រសិល្បៈ ចូលជួបសម្តែងការគួរសម

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកស្រី ញ៉ សុខឃីម នាយិកាប្រតិបត្តិ អង្គការ សកល និងក្រុមការងារជំនាញរបស់ ខេមររដ្ឋ Hot News១០ ព្រមទាំងសមាគមវិចិត្រសិល្បៈ ចូលជួបសម្តែងការ គួរសម នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ដើម្បីជម្រាបជូនពី គោលបំណងក្នុងការស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រីផ្ដល់កិត្តិយសក្នុងកម្មវិធី បេះដូងសិល្បៈ ដែលគ្រោងលើកយកល្ខោន បាសាក់ដ៏ល្បីល្បាញរបស់ វង់ល្ខោនបាសាក់ អុល សំអាង មកសម្ដែងនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ ។

រូបថត៖ ខឹម សុវណ្ណារ៉ា