កូរ៉េខាងត្បួងរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន៧៦ នាក់បន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


ប្រទេសកូរ៉េខាងបានរាយការណ៍នៅថ្ងៃអង្គារនេះថា បានរកឃើញអ្នកផ្ទុកជំងឺ COVID-19 ចំនួន ៧៦នាក់បន្ថែមទៀត នាំឲ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ៩,០៣៧ នាក់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ព្រឹកថ្ងៃ ទី ២៤ ខែ មីនា ឆ្នាំ ២០២០។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលកូរ៉េ សម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺ (KCDC) បានឱ្យដឹងថាករណីឆ្លងថ្មីចំនួន ៧៦ ករណីខាងលើនេះគឺបង្ហាញពីនិន្នាការ ធ្លាក់ចុះនៃការរីករាលដាលជំងឺរាតត្បាតជាសកលនេះ ហើយសង្ឃឹមថានៅតែបន្តថយចុះជាបន្តទៀត។
សូមបញ្ជាក់ថា មកទល់នឹងពេលនេះប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងនៃជំងឺ COVID-19 សរុបទូទាំងប្រទេសចំនួន ៩,០៣៧នាក់ ស្លាប់ចំនួន ១២០នាក់ ខណៈមានអ្នកជំងឺ ៣,៥០៧ បានជាសះស្បើយទាំងស្រុង៕
ប្រភព៖សារព័ត៌មាន Channel News Asia