អង្គការសហប្រជាជាតិអំពាវនាវឱ្យមានបទឈប់បាញ់គ្នាជាសកលបន្ទាន់ដោយសារការរីករាលដាលនៃវីរុសកូវីដ-១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៤.០៣.២០)

បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញូ ហ្គូតឺរេសបានអំពាវនាវឲ្យមានបទឈប់បាញ់គ្នា​ជាសកលដើម្បីការពារជនស៊ីវិលដែលងាយរងគ្រោះនៅក្នុងតំបន់ជម្លោះពីការរីករាលដាលនៃការឆ្លងវីរុសកូវីដ១៩។

លោកបាននិយាយនៅក្នុងសុន្ទរកថាខ្លីមួយនៅឯទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កថាវីរុសនេះងាយនឹងឆ្លងដោយសារសង្គ្រាមទើបជាមូលហេតុដែលថ្ងៃនេះខ្ញុំសូមអំពាវនាវឱ្យមានបទឈប់បាញ់ជាសកលជាបន្ទាន់នៅគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក។

អ្នកជំនាញនិងអ្នកការទូតគិតថាវីរុសនេះអាចនឹងបង្កការបំផ្លិចបំផ្លាញជាច្រើននៅក្នុងប្រទេសដែលមានជម្លោះដោយសារប្រព័ន្ធសុខាភិបាលមានការអន់ថយ ។