អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងសណ្ឋាគារ និង វិទ្យាល័យព្រះមុនីវង្ស” ដើម្បីរៀបចំ ត្រៀមបង្ការដាក់អ្នកជំងឺកូវីដ-១៩

AKP បាត់ដំបង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ — នៅថ្ងៃចន្ទ ១៥រោច ខែផល្គុន ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យទីតាំងនៅសណ្ឋាគារ ផាក (Park) និង វិទ្យាល័យព្រះមុនីវង្ស ដែលគ្រោងរៀបចំបម្រុងទុកក្នុងការទទួលពិគ្រោះនិង ផ្តល់សេវាត្រួតពិនិត្យចំពោះបងប្អូនដែលស្ម័គ្រចិត្តមកធ្វើតេស្តពីជំងឺឆ្លងកូវីដ-១៩ និង បងប្អូនដែលសង្ស័យថាមានពាក់ព័ន្ធមកពីតំបន់ដែលកំពុងតែកើត “ជំងឺឆ្លងកូវីដ-១៩នេះ ។

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ ក៏បានចុះពិនិត្យទីតាំងផ្ទាល់នៅ សណ្ឋាគារមួយកន្លែង និង សាលារៀនមួយកន្លែង សម្រាប់ត្រៀមបម្រុងក្នុងការទទួលពិគ្រោះនិង ផ្តល់សេវាត្រួតពិនិត្យចំពោះបងប្អូនដែលស្ម័គ្រចិត្តមកធ្វើតេស្តពីជំងឺឆ្លងកូវីដ-១៩ និង បងប្អូនដែលសង្ស័យថាមានពាក់ព័ន្ធមកពីតំបន់ដែលកំពុងតែកើត “ជំងឺឆ្លងកូវីដ-១៩នេះផងដែរ ។

ក្នុងឱកាសនេះ រដ្ឋបាលខេត្ត បានគ្រោងរៀបចំបម្រុងទីតាំងសម្រាប់ទទួលពិគ្រោះនិងផ្តល់សេវាត្រួតពិនិត្យចំពោះបងប្អូនដែលស្ម័គ្រចិត្តមកធ្វើតេស្តពីជំងឺឆ្លងកូវីដ-១៩ និង បងប្អូនដែលសង្ស័យថាមានពាក់ព័ន្ធមកពីតំបន់ដែលកំពុងតែកើត “ជំងឺឆ្លងកូវីដ-១៩ មានចំនួន ១៨០ បន្ទប់ ក្នុងនោះនៅសណ្ឋាគារផាកចំនួន ១៥០បន្ទប់ និងសាលាវិទ្យាល័យព្រះមុនីវង្សចំនួន ៣០បន្ទប់ និងទីតាំងសម្រាប់សម្រាកព្យាបាលអ្នកតេស្តវិជ្ជមាន ជំងឺកូវីឌ-១៩ មាននៅមន្ទីរពេទ្យបង្អែកខេត្ត និង មន្ទីរពេទ្យ Emergency ខេត្តបាត់ដំបង ៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)