ប្រជាជនជាង ៣,៥ទៅ៤,៤ ពាន់លាននាក់លើពិភពលោកនឹងរស់នៅដោយខ្វះទឹកប្រើប្រាស់នៅឆ្នាំ ២០៥០

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២៣.០៣.២០)

បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញូហ្គូតឺរេស( Antonio Guterres )បានព្រមានកាលពីថ្ងៃអាទិត្យថាបើគ្មានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតទេនោះប្រជាជនលើពិភពលោកចន្លោះពី ៣,៥ ទៅ ៤,៤ ពាន់លាននាក់នឹងរស់នៅដោយខ្វះទឹកប្រើប្រាស់   ក្នុងនោះមានចំនួនជាង ១ ពាន់លាននាក់រស់នៅក្នុងទីក្រុង។

នៅក្នុងសារ​ទៅកាន់ទិវាទឹករបស់ពិភពលោកដែលប្រព្រឹត្តិទៅនៅថ្ងៃទី ២២ ខែមីនានេះ   លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងថាធនធានទឹករបស់ពិភពលោកកំពុងរងការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមក។

សព្វថ្ងៃនេះប្រជាជនប្រមាណ ២,២ ពាន់លាននាក់កំពុងខ្វះទឹកស្អាតប្រើប្រាស់និងប្រជាជន ៤,២ ពាន់លាននាក់រស់នៅដោយគ្មានអនាម័យ ។