ភាពវិកវរនៅក្នុងពន្ធនាគារប្រទេសកូឡុំប៊ីដោយសារការភ័យខ្លាចវីរុសឆ្លងបានបណ្តាលឱ្យមនុស្សស្លាប់ ២៣ នាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៣.០៣.២០)

កូឡុំប៊ី៖ កាលពីថ្ងៃអាទិត្យនេះភាពវិកវរដែលបានកើតឡើងនៅក្នុងពន្ធនាគារដ៏ចង្អៀតមួយនៅក្នុងរដ្ឋធានីរបស់ប្រទេសកូឡុំប៊ីបានធ្វើឱ្យអ្នកទោស ២៣ នាក់ស្លាប់ចំពេលមានភាពតានតឹងកើនឡើងជុំវិញការរីករាលដាលនៃវីរុសកូវីដ១៩។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បាននិយាយថា​បញ្ជាក់ពីចំនួនអ្នកស្លាប់នៅឯពន្ធនាគារក្នុងរដ្ឋធានីនោះ ដល់អ្នកកាសែត  ក្នុងស្រុក ។

លោកស្រីរដ្ឋមន្រ្តីបានច្រានចោលការចោទប្រកាន់របស់ក្រុមសិទ្ធិមនុស្សដែលថាភាពចលាចលត្រូវបានបង្កឡើងដោយលក្ខខណ្ឌគ្មានអនាម័យនៅក្នុងពន្ធនាគារ។