មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បដិសេធមិនទទួលការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២៣.០៣.២០)

អ៊ីរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់  លោក អាយាតុលឡា អាលី ខាមេណៃ( Ayatollah Ali Khamenei )កាលពីថ្ងៃអាទិត្យបានច្រានចោលមិនទទួលជំនួយរបស់អាមេរិក​ជុំវិញការផ្ទុះឡើងនៃវីរុសកូវីដ ១៩ ។

លោក ខាមេណៃបាននិយាយថាក្រុមមន្ត្រីសហរដ្ឋអាមេរិកបានផ្ញើសារទៅប្រទេសអ៊ីរ៉ង់ជាបន្តបន្ទាប់អំពីការផ្តល់ជំនួយរបស់ពួកគេប៉ុន្តែអ៊ីរ៉ង់មិនព្រមទទួលយកទេព្រោះអ៊ីរ៉ង់មិនទុកចិត្តលើអាមេរិក។

ប្រទេសអ៊ីរ៉ង់គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយការឆ្លងរាលដាលនៃវីរុសនេះដែលចំនួន​បានបញ្ជាក់ថាមានលើសពី ២០.០០០ ករណី។