រូបថតប្រចាំសប្តាហ៍៖ ផ្ការំដួល ជាផ្កាតំណាងជាតិខ្មែរ

AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ —

ផ្ការំដួល គឺផ្កាតំណាងឱ្យអត្តសញ្ញាណរបស់ជាតិ តាមរយៈព្រះរាជក្រឹត្យ ចុះនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ ផ្ការំដួលមានក្លិនក្រអូបស្រទន់ ជាពិសេសនៅពេលល្ងាច និងមានពណ៌ស្រស់ស្អាត តែមិនឆើតឆាយ។ ដោយសារភាពទាក់ទាញទាំងនេះហើយ ទើបចាស់បុរាណខ្មែរ តែងតែប្រដូចស្រីក្រមុំទៅនឹងផ្ការំដួលថាមានក្លិនក្រអូប សម្រស់ស្រស់ស្អាត និងចរិយាស្រគត់ស្រគំគួរជាទីបេតី។ ជាទូទៅ រំដួលចេញផ្កាពីខែធ្នូ ដល់ខែមីនា។

រូបថត៖ ផែន រតនៈ