ឯកឧត្តម ចាន់ ស៊ីណាត ចុះទៅធ្វើការពិនិត្យលទ្ធផលការងារនៃគម្រោង​ក​សា​ង​ប្រព័ន្ធ​ប្រឡា​យ​ជើងក្អែប 

AKP កំពង់ស្ពឺ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងសាច់ប្រា​ក់ពលក​ម្មស​ម្រាប់​ធ្វើកា​រអ​ភិ​វ​ឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ បានអញ្ជើញដឹកនាំក្រុមការងារក្រសួង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន និង អនុប្រធានការិយាល័យ ជាច្រើនរូប ពីបណ្តា​អ​ង្គ​ភា​ព​នានារបស់ក្រសួង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងប្រធា​នម​ន្ទី​រ​ធ​ន​ធានទឹក និងឧតុនិយមខេត្តតាកែវ ចុះទៅធ្វើការពិនិត្យលទ្ធផលការងារក្នុងជំហានទី១នៃគ​ម្រោ​ង ការកសាងប្រព័ន្ធប្រឡាយជើងក្អែប ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ និងចុះធ្វើ​ការ​ពិនិ​ត្យ​ប​ណ្តា​​សំណើថ្មីៗ របស់ខេត្តលើការកសាងសាង​សង់ប្រព័​ន្ធប្រឡា​យជើ​ងក្អែ​បក្នុ​ងគ​ម្រោងជំ​ហា​ន​​ទី២ថ្មីពីឆ្នាំ២០២០ដល់ឆ្នាំ២០២២ ចំនួនពីរថ្ងៃចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែមីនាឆ្នាំ២០២០។ នេះបើតាមហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម។

ការចុះពិនិត្យនេះក្នុងបំណងធ្វើការបូកសរុបលទ្ធផលការងារក្នុងជំហានទី១នៃគម្រោងខា​ងលើគោរពជូន ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដើ​ម្បី​ឯ​កឧត្តមរដ្ឋមន្រ្តីធ្វើការសម្រេចដាក់ចេញនូវយុទ្ធសាស្រ្តអនុវត្តគម្រោងមួយនេះឱ្យកាន់តែទទួលបា​ន​លទ្ធផលល្អប្រសើរឡើង។

សូមបញ្ជាក់ជូនថា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំ​ធ្វើ​កា​រ​កសាងគម្រោ​ងសាច់ប្រាក់ពលកម្មសម្រាប់ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងកា​រ​គាំ​ទ្រកសិករ ក្នុងជំហានទី២ ពីឆ្នាំ ២០២០ ដល់ឆ្នាំ២០២២ ដោយរួមមាន ១-ធ្វើការ​សាង​ស​ង់​ប្រ​ព័ន្ធប្រឡាយជើងក្អែប ក្នុងប្រវែង ២០០០គម។​ ២- ធ្វើការខ្ចប់ទឹកទុក និងអភិរក្សបឹងបួរ​ធ​ម្ម​ជា​តិចំនួន២០០កន្លែង។៣- ធ្វើការផ្លាស់ប្តូរពី​ស្ថានីយបូមទឹកចាស់ៗ ដែលដើរដោយប្រេង Diesel DO ទៅជាប្រើថាមពលអគី្គសនី ដើម្បីធ្វើការបូមទឹកជំនួ​សវិញហើយដែ​លមា​ន​ត​ម្លៃ​ថោ​ក​ជាងស្ថានីយអគ្គីសនីទាំងអស់មានចំនួនជាច្រើនកន្លែង។

៤- ធ្វើការបំពាក់សំណង់សិល្បៈការធំតូចឱ្យបណ្តាលអនុគម្រោងនីមួយៗ នៃប្រព័ន្ធ​ប្រ​ឡា​យ​ជើ​​ង​​ក្អែបខាងលើមានចំនួន១១០០សំណង់។៥- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF បានធ្វើ​កា​រឯ​កភាពលើសំណើរបស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ស្តីពីកា​រ​ព​ង្រី​ក​ការអនុវត្តគម្រោងខាងលើពីខេត្តគោលដៅចាស់ចំនួន១២ ទៅកាន់ខេត្តចំនួន០៦ ថ្មីបន្ថែម ទៀ​តគឺ ៖ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និ​ង​ខេ​ត្ត​ព្រះ​វិ​ហា​រ​។

ដូចនេះ គម្រោងខាងលើនឹងធ្វើការអនុវត្តក្នុងខេត្តគោលដៅ ចំនួន ១៨ខេត្ត ពី​ឆ្នាំ​២​០​២​០​ ដល់ឆ្នាំ២០២២ ហើយ ក្រសួងធនធានទឹក និងឧតុនិយម នឹងដឹកនាំធ្វើការអនុវត្ត និងប្រតិ​ប​ត្តិ​ការលើអនុគម្រោងប្រព័ន្ធប្រឡាយជើងក្អែបចំនួន ៣៥៥២កន្លែង។

ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះធ្វើកា​រពិ​និ​​ត្យប្រព័ន្ធប្រឡាយជើងក្អែបចំនួន០៥អនុគម្រោង នៅក្នុងប្រព័ន្ធធារាសាស្រ្តរោងគោ ស្រុ​ក​សំ​រោ​ងទង ប្រព័ន្ធធារាសាស្រ្តចាន់ថ្នាល ក្នុងស្រុកឧដុង្គ ធ្វើការពិនិត្យទីតាំ​ងត​ម្លើ​ង​ស្ថា​នី​យ​បូ​ម​ទឹ​ក​ដើ​រដោយកម្លាំងអគ្គិសនីនៅក្នុងឃុំរលួស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ឯកឧត្តម ចាន់ ស៊ីណាត បានអញ្ជើញចុះធ្វើការពិនិត្យប្រព័ន្ធប្រឡាយជើងក្អែបចំនួន ០៥​អនុគម្រោង ដែលបានសាងសង់រួចក្នុងជំហានទី១ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ការ​ដា​ក់​ផែ​ន​កា​រយុទ្ធសាស្រ្តក្នុងការខ្ចប់ទឹកទុកក្នុងបឹងបួររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងស្ថានីយបូមទឹកប្រើថាមពលអគ្គិសនី នៅក្នុងតំបន់ប្រព័ន្ធប្រឡាយលេខ ៩០ និ​ង​ប្រ​ព័​ន្ធ​ប្រ​ឡា​យលេខ ៩៨ ក្នុងស្រុកទ្រាំង ខេត្តតាកែវ។

សូមជម្រាបជូនថា មន្ទីរធនធានទឹក និ​ង​ឧ​តុនិ​យ​ម​ខេត្តតាកែវ មានផែន​ការ​ធ្វើ​កា​រ​ព​ង្រី​ក ការ​ងារសាង​សង់​ប្រ​ព័ន្ធ​ប្រឡា​យ​ជើ​ង​ក្អែ​ប​ចំនួនដល់ទៅ២០អនុគម្រោង ធ្វើការជួ​សជុ​ល​ស្ថា​​ប​នា​ឡើងវិញលើបឹងបួរធម្មជាតិចំនួន ០១កន្លែង ដើម្បីខ្ចប់ទឹកទុក និងធ្វើការគ្រប់​គ្រង​ថែ​ទាំ​លើ​​​ស្ថា​នីយបូមទឹក ០១កន្លែង ដើរដោយថាមពលអគ្គិសនី នៅក្នុងតំប​ន់ប្រ​ព័​ន្ធ​ប្រ​ឡា​យ​លេ​ខ​៩០ និង​នៅក្នុងតំបន់ប្រព័ន្ធប្រឡាយលេខ៩៨៕

ដោយ គង់ សិរីរ័ត្ន