សេតវិមានលុបចោលកិច្ចប្រជុំកំពូល ហ្សី ៧តែរៀបចំការប្រជុំតាមរយៈវីដេអូខន់ហ្វើរិន វិញ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ហៀល (២០.០៣.២០)

អាមេរិក៖ មន្រ្តីសេតវិមានបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចប្រជុំកំពូល របស់ក្រុមប្រទេសទំាង ៧  ហៅកាត់ថា ហ្សី ៧ នឹងត្រូវជំនួសវិញដោយការប្រជុំតាមរយៈវីដេអូខន់ហ្វើរិន  ដោយសារការរាតត្បាតនូវជំងឺរលាកផ្លូវដង្ហើម កូវីដ ១៩ ។

កិច្ចប្រជុំកំពូលនេះ  គ្រោងនឹងរៀបចំពីថ្ងៃទី ១០ ដល់ ទី ១២  ខែ មិថុនា នៅរមណីយដ្ឋានកំដាវីដ ក្នុងរដ្ឋម៉ារីឡេន  សហរដ្ឋអាមេរិក ។

មន្រ្តីសេតវិមានបានជូនដំណឹងទៅមេដឹកនំារបស់ប្រទេសជាសមាជិកហ្សី ៧ ថា  ដើម្បីពង្រឹងការសម្របសម្រួលគ្នា លោកដូណល់ត្រំា នឹងជួបប្រជុំជាមួយមេដឹកនំារបស់ប្រទេសជាសមាជិកតាមរយៈវីដេអូខន់ហ្វើរិន នៅក្នុងខែ មេសា  និង ខែ ឧសភា ​។​​