រដ្ឋលេខាធិការក្រសួងការពារជាតិ អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅខេត្តរតនគិរី

AKP រតនគិរី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ — នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតី ភាព ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានខេត្តរតនគិរី ឯកឧត្តម ថង សាវុន អភិបាលខេត្ត ព្រមទាំងមានការចូល រួមពីមន្ទីរ អង្គភាពជុំវិញខេត្ត និងអង្គការដៃគូសង្គម ស៊ីវិលក្នុងខេត្តសរុបប្រមាណ ជាង៣០០នាក់។

សន្និបាតនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍បន្ត២០២០ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋាខេត្ត ឈ្វេងយល់ពីចំណុចវិជ្ជមាន អវិជ្ជមាន និងផ្លាស់ប្តូរ ដកស្រង់ មេរៀន បទពិសោធន៍លើកិច្ចការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីរៀបចំផែនការឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ និងបញ្ហា ប្រឈមនៃការរីករាលដាលនៃវីរុសកូវីដ១៩ ដើម្បីឱ្យអាជ្ញាធរគ្រប់លំដាប់ ថ្នាក់រួមសហការគ្នាដោះស្រាយ និងបង្ការទប់ស្កាត់ផងដែរ។ ក្រៅអំពីនេះប្រធានបទការកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការងារគ្រប់គ្រងវិស័យដីធ្លី ការងារផ្តល់សេវា និងការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ សន្និបាតក៏បានធ្វើការពិភាក្សា ក្នុងគោលដៅរួមមួយ ដើម្បីសម្រេចបាននូវគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

បន្ទាប់ពីដំណើរការពិភាក្សាអស់រយៈពេល០១ថ្ងៃកន្លងមក ស្មារតី សន្និបាតបាន ដាក់ចេញនូវទិសដៅដោយបន្តលើកកម្ពស់អនុវត្តន៍យ៉ាងសកម្មតាមការណែ​នាំ របស់រាជ​រដ្ឋា​ភិបាល ដើម្បីបង្ការទប់ស្កាត់ប្រឆាំ​ង​នឹងការរីករាលដាលនៃវីរុសប្រភេទថ្មីកូរ៉ូណាcovid-19  ដែលកំពុងកើត​មាន​ជា​សកល ដោយធ្វើការយកចិត្តទុកដាក់ណែនាំអប់រំប្រជាពលរដ្ឋ កម្មករ សហគ្រាស សិស្សានុសិស្សនៅតាមសាលារៀនអំពីវិធានការនានាក្នុងការបង្ការ និងទប់ស្កាត់ ការឆ្លងមេរោគ covid-19៕

ដោយ ណយ នឿន