ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យឯកឧត្តមទីប្រឹក្សាក្រសួងព័ត៌មាន និងសហការី ចូលជួបសម្តែងការគួរសម និងជូនសម្ភារប្រើប្រាស់មួយចំនួនសម្រាប់ការពារជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ ឯកឧត្តម រស់ ណារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាន និងសហការី ចូលជួបសម្តែងការគួរសម និងបាននាំយកសម្ភារប្រើប្រាស់មួយចំនួន មានដូចជា អាល់កុលលាងដៃ ជែលលាងដៃ ក្រដាសសើម ជាដើម ជូនដល់ឯកឧត្តមរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ដើម្បីប្រើប្រាស់ ជាជំនួយក្នុងការចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលបច្ចុប្បន្ននេះ ។

រូបថត៖ ខឹម សុវណ្ណារ៉ា