ប្រទេសនូវែលហ្សេឡង់អនុម័តច្បាប់ លែងដាក់ទោសឧក្រិដ្ឋដល់ការពន្លូតកូន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា  (១៩.០៣.២០)

នូវែលហ្សេឡង់៖ ប្រទេសនូវែលហ្សេឡង់ បានអនុម័តច្បាប់ដ៏សំខាន់មួយ  ដែលបានចាត់ទុកការពន្លូតកូន ជាបញ្ហាផ្នែកសុខភាព  លែងចាត់ទុកថា ជាបទឧក្រិដ្ឋទៀតហើយ ។

អ្នកវិភាគក្នុងស្រុកបាននិយាយថា ការអនុម័តច្បាប់នេះ គឺជាការកែទម្រង់ដ៏សំខាន់មួយផ្នែកច្បាប់ក្នុងប្រទេស​នូវែលហ្សេឡង់  ដែលបានអនុវត្តច្បាប់នេះអស់ពេលជាង បួនទសវត្សរ៍មកហើយ ។

សភាប្រទេសនូវែលហ្សេឡង់បានអនុម័តច្បាប់នេះ កាលពីថ្ងៃពុធ ដោយសំឡេង ៦៨ ទល់នឹង ៥១ ។  ​