ប្រទេសចិនស្នើផ្តល់ជំនួយជាបរិក្ខាសុខាភិបាលដល់ទ្វីបអ៊ឺរ៉ុប ដើម្បីទប់ទល់នឹងកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៩.០៣.២០)

ចិន៖ យោងតាមព័ត៌មានរបស់ទូរទស្សន៍បរទេសបានឲ្យដឹងថា  ប្រទេសចិននឹងបញ្ជូនម៉ាស ចំនួនជាង ២ លាន  និងបរិក្ខាសម្រាប់ធ្វើតេស្តជំងឺរលាកផ្លូវដង្ហើមថ្មីចំនួន ៥០.០០០  កញ្ចប់ទៅទ្វីបអ៊ឺរ៉ុប   ដូចគ្នានឹងទង្វើរបស់ទ្វីបអ៊ឺរ៉ុប ដែលបានធ្វើពេលប្រទេសចិនកំពុងជួបវិបត្តិនៃការរាលដាលមេរោគ កូវីដ ១៩ ដែរ ​។

ប្រធានគណៈកម្មាធិការអ៊ឺរ៉ុប បាននិយាយក្នុងសារមួយបង្ហោះតាមបណ្តាញទ្វីដធឺ កាលពីថ្ងៃពុធនេះ  ថា  “ប្រទេសចិន មិនបានភ្លេចថា​ កាលពីខែ មករា ពេលដែលប្រទេសជាតិកំពុងតែមានគ្រោះដោយសារ​ការរាតត្បាតនូវជំងឺរលាកផ្លូវដង្ហើមថ្មី បង្កដោយកូវីដ ១៩  សហគមន៍អ៊ឺរ៉ុប បានចេញមុខជួយៗ

ទ្វីបអ៊ឺរ៉ុប បានផ្តល់ជំនួយ ជាឧបករណ៍ការពារចំនួន ៥០ តោន  ទៅឲ្យប្រទេសចិន ពេលដែលជំងឺរលាកផ្លូវដង្ហើមថ្មី កំពុងវាយលុកក្នុងប្រទេសចិន ។​