មេដឹកនំារបស់ប្រទេសអ៊ីរ៉ង់ នឹងដោះលែងអ្នកជាប់ពន្ធនាគារ រួមទំាងអ្នកទោសនយោបាយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺ  (១៩.០៣.២០)

អ៊ីរ៉ង់៖ តាមព័ត៌មានរបស់កាសែតបរទេសបានឲ្យដឹងថា  មេដឹកនំាជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ លោកអាយ៉ាតូឡា អាលីខាមេនី នឹងអនុញ្ញាតឲ្យអ្នកជាប់ពន្ធនាគារ ក្នុងនោះមានទំាងអ្នកទោសនយោបាយផង  ចំនួន ១០.០០០ មានសេរីភាព  ។

ការដោះលែងនេះ នឹងធ្វើឡើងនៅថ្ងៃសុក្រសប្តាហ៍នេះ  ដើម្បីអបអរសារទរបុណ្យចូលឆ្នំាថ្មី ក្នុងប្រទេសអ៊ីរ៉ង់ ។

មន្រ្តីនំាពាក្យរបស់តុលាការប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារថា  អ្នកជាប់ពន្ធនាគារប្រមាណជា ៨៥.០០០ នាក់ ហើយ ត្រូវបានដោះលែងជាបណ្តោះអាសន្ន  ដើម្បីទប់ទល់នឹងការឆ្លងរាលដាលរបស់ជំងឺរលាកផ្លូវដង្ហើម កូវីដ ១៩ ។​