នាយកអង្គការសុខភាពពិភពលោក ហៅកូវីដ ១៩ ថាជាសត្រូវរបស់មនុស្សជាតិ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៩.០៣.២០)​

នាយករបស់អង្គការសុខភាពពិភពលោក នៅថ្ងៃពុធនេះ  បានហៅជំងឺរលាកផ្លូវដង្ហើម ដែលបង្កឡើងដោយមេរោគ កូវីដ ១៩ ថាជាសត្រូវរបស់មនុស្សជាតិ នៅពេលដែលចំនួនអ្នកឆ្លងមេរោគនេះ កើនឡើងលើស ២០០.០០០  នាក់ ហើយ ។

លោកនាយករបស់អង្គការសុខភាពពិភពលោក បាននិយាយ​ថា  ចំនួនអ្នកស្លាប់កើនដល់ ៨.០០០ នាក់  ហើយចំនួនអ្នកស្លាប់កាន់តែច្រើនឡើងត្រូវបានរាយការណ៍ថាមាននៅក្នុងទ្វីបអ៊ឺរ៉ុប  ដែលជាទីកន្លែង នៃការរាលដាលជំងឹរលាកផ្លូវដង្ហើម ថ្មីទីពីរ  បន្ទាប់ពីប្រទេសចិន ។

លោកនាយករបស់អង្គការសុខភាពពិភពលោក បាននិយាយថា  “វីរុសកូរូណា កំពុងតែបង្កការគម្រាម កំហែងដល់មនុស្សជាតិ ។   លោកបានបញ្ជាក់ថា  ប្រទេសទំាងអស់ចំាបាច់ត្រូវតែ រួមគ្នាជាឆ្លុងមួយ  ដើម្បីប្រឆំាងនឹងសត្រូវរួមរបស់មនុស្សជាតិនេះ ។​