យោធិនមួកខៀវទាំងអស់ ត្រូវមកធ្វើតេស្ដពិនិត្យរកមេរោគកូវីដ១៩ នៅមន្ទីរពេទ្យរុស្សី ឬ វិទ្យាស្ថានប៉ាស្ទ័រជាកំហិត 

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ — មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសំអាតមីន និងកាក សំណល់សង្គ្រាម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ចេញសេចក្តីជូនដំណឹងពីវិធានការចំនួន៩ ចំណុច ដើម្បីទប់ស្កាត់ការពារការរីករាលដាលវីរុសកូវីដ១៩។ ក្នុងនោះមានចំណុចមួយ តម្រូវឱ្យយោធិនមួកខៀវទាំងអស់ ត្រូវមកធ្វើតេស្ដីពិនិត្យមេរោគកូវីដ១៩ នៅមន្ទីរពេទ្យរុស្សី ឬ វិទ្យាស្ថានប៉ាស្ទ័រ ជាកំហិតហើយត្រូវស្ថិតនៅ ដាច់ ដោយឡែកពីគេរយៈពេល១៤ថ្ងៃ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃមជ្ឈមណ្ឌលកងកម្លាំង រក្សាសន្តិភាព បោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ បានឱ្យដឹង នៅក្នុងសេចក្តីជូនដំណឹងនោះថា គ្រប់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ជាកម្លាំងមួកខៀវ ដែលកំពុងបំពេញ បេសកកម្មក្រោមឆ័ត្រ អង្គការសហប្រជាជាតិទាំងតាម បណ្តាកង ទាំងនាយទាហានសេនាធិការ និងនាយទាហានសង្កេតការណ៍ត្រូវចាត់វិធាន ការការពារ និងចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺ កូវីដ១៩ ដោយរួមគ្នា អនុវត្តន៍នូវវិធាន ការដូចខាងក្រោម៖ ១- យោធិនមួកខៀវទាំងអស់ ដែលបានច្បាប់ សម្រាកគិតចាប់ពីការជូន ដំណឹងនេះតទៅត្រូវមកធ្វើតេស្ដីពិនិត្យ មេរោគកូវីដ១៩ នៅមន្ទីរពេទ្យរុស្សី ឬ វិទ្យាស្ថានប៉ាស្ទ័រ ជាកំហិតដោយសហការជាមួយគ្រូពេទ្យមជ្ឈមណ្ឌលជាតិ ហើយត្រូវស្ថិតនៅដាច់ដោយ ឡែកពីគេ (Self-Isolation) រយៈពេល ១៤ថ្ងៃ។ ចំណែកយោធិន ដែលទើប ចប់ច្បាប់ ឈប់ សម្រាក ហើយត្រូវត្រឡប់ទៅកាន់តំបន់ បេសកកម្មវិញ ក៏តម្រូវឱ្យស្ថិតនៅដាច់ដោយ ឡែកពីគេ (Self-Isolation) រយៈពេល១៤ថ្ងៃ ដូចគ្នាដែរ (ដោយអនុលោមតាម បទបញ្ជាបេសក កម្មនីមួយៗ)។ ២-យោធិននៃ បណ្តាកងនាយទាហានសេនាធិការ និងនាយទាហាន សង្កេតការណ៍ដែលកំពុងបំពេញបេសកកម្ម ហើយបានប្រាស្រ័យទាក់ទងជាមួយបុគ្គល ដែលមានផ្ទុក មេរោគកូវីដ១៩ ត្រូវជូនដំណឹងមកមេបញ្ជាការ ឬមេបញ្ជាការប្រចាំ បញ្ហាជាដាច់ខាត ដើម្បីចាត់វិធានការការពារ និងព្យាបាលឱ្យបានទាន់ពេលវេលា ហើយយោ ធិនរូបនោះត្រូវ ស្ថិតនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃដូចគ្នាដែរ។  ៣-គ្រប់ពេល ដែលយោធិនណាម្នាក់ត្រលប់ពីបំពេញបេសកកម្មខាងក្រៅ បុគ្គលិកពេទ្យ នៃកងនីមួយៗ ត្រូវតែចាត់វិធានការ វាស់កម្ដៅ និងបាញ់ថ្នាំសម្អាតសម្លាប់មេ រោគជាដាច់ខាត មុនពេលអនុញ្ញាត ឱ្យចូលក្នុងបន្ទាយវិញ។ ៤- ត្រូវបង្កើតគណ:កម្មការតាមដាននិងពិនិត្យ សុខភាពជាប្រចាំដល់យោធិនគ្រប់រូប។ ៥-ត្រូវពាក់ម៉ាស់ អនាម័យ និងលាងដៃជាប់ជាប្រចាំ ព្រមទាំងរក្សាគន្លាតយ៉ាង ហោចណាស់ពី ១-២ម៉ែត្រ។ ៦- ត្រូវសម្អាតអនាម័យតាមផ្ទះបាយ កន្លែងស្នាក់នៅបន្ទប់ទឹក ពិសេសកន្លែងដែលមានមនុស្សប្រើប្រាស់ច្រើន និងសម្អាតវត្ថុដែល ប្រើរួមគ្នាយ៉ាងតិច២ដង/ថ្ងៃ ព្រមទាំងធធ្យោបាយធ្វើដំណើរជាប់ជាប្រចាំ មុនចេញ ប្រតិបត្តិការ។ ៧- ត្រូវជៀសចេញពីអំឡុងពេល និងទីកន្លែងដែលមានមនុស្សចេញ-ចូលច្រើន។ ៨- ត្រូវប្រជុំជួរ ផ្សព្វផ្សាយ អប់រំ ណែនាំ ដាក់វិធានការរៀងរាល់ព្រឹក មុនបំពេញភារ កិច្ចដល់កងទាំងមូល។ ៩-ត្រូវធ្វើបច្ចុប្បន្នភាព និងរាយការណ៍ជាប្រចាំ នូវស្ថានភាពសុខភាពនៃយោធិន មួកខៀវទាំងអស់មកមជ្ឈមណ្ឌលជាតិជារៀងរាល់ ថ្ងៃឱ្យបានមុនម៉ោង ១៧:០០ (ម៉ោងនៅកម្ពុជា)៕

ដោយ សួស សំរិត