ឯកឧត្ដម ពេជ្រ ប៊ុនធិន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់អនុវត្តន៍ឆ្នាំ២០២០របស់រដ្ឋបាលខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ — ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុន ធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារអនុវត្តន៍ឆ្នាំ២០២០ របស់រដ្ឋបាល ខេត្តក្រចេះកាលពីព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣  ត្រូវនឹងថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០។ ពិធីបិទសន្និបាតខេត្តនេះក៏មានកាអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវជារដ្ឋលេ ខាធិការ អនុរដ្ឋលេខាធិការជាគណៈប្រតិភូក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ ឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងអ្នកមុខអ្នកការជុំវិញខេត្តជាច្រើន ផងដែរ។               

ថ្លែងក្នុងពិធីបិទសន្និបាតនៅខេត្តក្រចេះនាពេលនោះ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយ ខេត្តក្រចេះបានជំរុញឱ្យរដ្ឋបាលខេត្ត ក្រុមការងារចុះជួយគ្រប់មូលដ្ឋាន ត្រូវបន្តរួម សហការគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងរួមគ្នាទប់ស្កាត់ និងប្រឆាំងដាច់ខាតចំពោះសកម្មភាពបដិវត្តពណ៌។

ឯកឧត្ដមកិត្តិបណ្ឌិតបន្ថែមថា ការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទប់ស្កាត់ការប្រើប្រាស់ ការជួញដូរគ្រឿងញៀន ចូលរួមអនុវត្តន៍ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងការជំរុញលើការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធសម្រាប់បម្រើដល់សកម្មភាពសេដ្ឋ កិច្ច ការវិនិយោគ ការធ្វើពាណិជ្ជកម្ម កសិកម្ម ជាពិសេស ផ្តោតលើសក្តានុពលទេសចរណ៍ ក្នុងខេត្ត ដោយការពង្រឹងគុណភាពសេវាពាក់ព័ន្ធនឹងវិស័យទេសចរណ៍ សំដៅបង្កើតការងារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ដោយផ្តោតលើការ យកចិត្តទុក្ខដាក់គ្រប់គ្រងគុណភាពសំណង់  សំរាម កាកសំណង់រឹង រាវ និងការគ្រប់គ្រងអនា ម័យបរិស្ថាន សោភណភាពក្រុង ដែលចាំបាច់ត្រូវគិតគូរអំពីវិធានការ និងដំណោះស្រាយ លើបញ្ហាប្រឈមទាំងនោះឱ្យបានសមស្រប និងទាន់ពេលវេលា៕

ដោយ  ជួន សុជាតិ