ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងប្រធានមន្ទីរព័ត៌មានថ្មីខេត្តពោធិ៍សាត់

AKP ពោធិ៍សាត់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយនឹង ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណ:អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំង លោក លាង ទិតដ្ឋាន ជាប្រធានមន្ទីរព័ត៌មានថ្មីខេត្តពោធិ៍សាត់ ជំនួសលោក ឡាយ ចេងលាង ដែលត្រូវចូលនិវត្តន៍ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ នៅសាលាខេត្តពោធិ៍សាត់។

រូបថត៖ ខឹម សុវណ្ណារ៉ា