តុលាការរុស្ស៊ីគាំទ្រច្បាប់ដែលអនុញ្ញាតឱ្យលោកពូទីននៅកាន់អំណាចទោះបីជាមានការ ជំទាស់ក៏ដោយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៧.០៣.២០)

រុស្ស៊ី៖ តុលាការ​ធម្មនុញ្ញរបស់រុស្ស៊ីកាលពីថ្ងៃច័ន្ទបានសំរេចច្បាប់ក្នុងការផ្លាស់ប្តូររដ្ឋធម្មនុញ្ញរបស់ប្រទេសដែលអាចអនុញ្ញាតឱ្យប្រធានាធិបតីលោកវ្ល៉ាឌីមៀពូទីនបន្តកាន់អំណាចរហូតដល់ឆ្នាំ ២០៣៦ ​។  ការសម្រេចនេះ  ធ្វើឡើងមិនដល់មួយសប្តាហ៍បន្ទាប់ពីលោកពូទីនបានគាំទ្រគំនិតនេះជាសាធារណៈ។

សេចក្តីសម្រេចរបស់តុលាការបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រជាជនរុស្ស៊ីរាប់ពាន់នាក់បានចុះហត្ថលេខាលើញត្តិមួយដែលជំរុញឱ្យចៅក្រមការពារពួកគេ កុំឲ្យរងគ្រោះដោយសារអ្វីដែលពួកគេហៅថាជារដ្ឋប្រហារខុសច្បាប់  ដែលតាមរយៈរដ្ឋប្រហារនោះ  នឹងអនុញ្ញាតឱ្យលោកពូទីនដែលគ្របគ្រងនយោបាយរុស្ស៊ីអស់រយៈពេលពីរទសវត្សចុងក្រោយនេះ    ធ្វើការកែប្រែរដ្ឋធម្មនុញ្ញបាន។

លោកពូទីនដែលមានអាយុ ៦៧ ឆ្នាំបានបង្ហាញអំពីការផ្លាស់ប្តូររដ្ឋធម្មនុញ្ញកាលពីខែមករាដែលវិមានក្រឹមឡាំងបានរៀបចំឡើង   ដើម្បីបែងចែកអំណាចជាថ្មីចាប់ពីប្រធានាធិបតីទៅដល់សភា។