ប្រទេសចិនបន្ធូរបន្ថយការរឹតត្បិតក្នុងការធ្វើដំណើរក្នុងទីក្រុងវ៉ូហាន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ហ្វកញូវ (១៧.០៣.២០)

ចិន៖ ខណៈដែលសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកហាមឃាត់មនុស្សឲ្យនៅក្នុងផ្ទះនិងស្តុកទុកទំនិញផ្គត់ផ្គង់ដោយសារករណីឆ្លងវីរុសកូវីដកំពុងតែកើនឡើង    ​   ប្រទេសចិនបានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរក្នុងទីក្រុងវ៉ូហានដែលជាកន្លែងផ្ទុះជំងឺ  ធ្វើឲ្យមាន​មនុស្សជាច្រើននាក់បានស្លាប់  និងរីករាលដាលនៅទូទាំងពិភពលោក។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានរាយការណ៍កាលពីថ្ងៃច័ន្ទថាទីក្រុងនានាដែលស្ថិតនៅខាងក្រៅចំណុចកណ្តាលរបស់ទីក្រុងវូហានក្នុងខេត្តហ៊ូប៉ីដែលរងគ្រោះខ្លាំងជាងគេបានអនុញ្ញាតិឲ្យរថយន្តក្រុងដឹកអ្នកដំណើរបញ្ជូនមនុស្សវិលត្រឡប់ទៅផ្ទះវិញនិងត្រឡប់ទៅធ្វើការវិញ​  បន្ទាប់ពីជាប់គំាងមិនអាចធ្វើដំណើរបានពេលទៅស្រុកកំណើត ក្នុងឱកាសចូលឆ្នាំចិន ។

បើយោងតាមការបូកសរុបដោយសាកលវិទ្យាល័យចនសុនឃីនស៍បានឲ្យដឹងថាប្រទេសចិនដែលជាកន្លែងផ្ទុះនៃវីរុសកូវីដ១៩ ត្រូវបានរកឃើញដំបូងនៅក្នុងខែធ្នូឥឡូវអ្នកជំងឺមានចំនួនតិចជាងពាក់កណ្តាលនៃករណីសរុប ១៦៩,០០០ ក្នុងពិភពលោក ។