CDC អនុម័តគម្រោងវិនិយោគថ្មី២ គម្រោងបន្ថែមក្នុងខែមីនានេះ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ — ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យដំណើរការ វិនិយោគគម្រោង ថ្មីចំនួន២ទីតាំងបន្ថែមក្នុងខែមីនានេះនៅកម្ពុជា ជាមួយឱ្យកាសកាងាររាប់ពាន់កន្លែង។ យោង តាមការចុះផ្សាយរបស់ក្រុមប្រឹក្សអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ថា បើផ្អែកតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនខាងលើ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូន ដល់ក្រុម ហ៊ុនដូចខាងក្រោមដោយគម្រោងវិនិយោគថ្មីៗទាំង២នោះរួមមាន៖ ១-“JIN MING LI JIAN ONE CO., LTD.” គម្រោងបង្កើតរោងចក្រខារអំបោះដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១៨០កន្លែង។ ២-“SUZEN (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រ និងកាត់ដេរសម្លៀកបំពាក់ដែលមាន ទីតាំង វិនិយោគស្ថិតនៅភូមិវិហារខ្ពស់សង្កាត់សួងក្រុងសួងខេត្តត្បូងឃ្មុំមានទុនវិនិយោគ ប្រមាណ២,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៧២៦កន្លែង។

គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះរដ្ឋាភិបាលក៏បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ ការស្នើសុំការអនុម័តពីគម្រោងវិនិយោគចំនួន១៥ដែលមានទំហំទឹកប្រាក់ ចំនួន៥៣៩លាន ដុល្លារផងដែរហើយយោងតាមកិច្ចប្រជុំ«ច្រកចេញ-ចូលតែមួយ» កាលពីពេលថ្មីៗនេះក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានពិនិត្យពិភាក្សាលើកមតិសុំការពិនិត្យសម្រេចពីរាជ រដ្ឋាភិបាលនូវសំណើវិនិយោគចំនួន១៥គម្រោងជាមួយនឹងទុនវិនិយោគសរុប ប្រមាណ៥៣៩ លានដុល្លារអាម៉េរិក ដែលគ្រោងនឹងប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ៧,៦២៦កន្លែង៕

ដោយ ម៉ៅ ចរិយា