នូវែលហ្សេឡង់ ហាមឃាត់មិនឲ្យមានការប្រមូលផ្តុំមនុស្សដើម្បីបង្ការការឆ្លង COVID-19

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


ប្រទេសនូវែលហ្សេឡង់ ប្រកាសហាមឃាត់ការប្រមូលផ្តុំមនុស្សចាប់ពី ៥០០នាក់ ឫ ច្រើនជាងនេះដូចជាពិធីបុណ្យ ពិធីជប់លៀង និងព្រឹត្តិការណ៍កីឡាជាដើម លើកលែងតែគ្រិះស្ថានសិក្សាតែប៉ុណ្ណោះ ដើម្បីការពារការរីករាលដាលនៃការឆ្លងវីរុស COVID-19 ដោយត្រូវចាប់អនុវត្តពីថ្ងៃចន្ទនេះតទៅ។នេះបើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃ ទី ១៦ ខែមីនា ឆ្នាំ ២០២០។
លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern)នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ បានអះអាងថា រដ្ឋាភិបាលចេញសេចក្តីប្រកាសខាងលើនេះគឺ ដើម្បីបង្ការការរីករាលដាលនៃជំងឺ COVID-19។លោកស្រីនាយករដ្ឋមន្រ្តីក៏បានព្រមានទៀតថា ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺនេះនឹងមានទំហំធំជាងវិបត្តិសេដ្ឋកិច្ចពិភពលោកទៅទៀត ។
សូមបញ្ជាក់ថា បច្ចុប្បន្ននៅប្រទេសនូវែលហ្សេឡង់មានករណីឆ្លងជំងឺ COVID-19 ចំនួន ៨ ករណី ដោយមិនទាន់មានករណីស្លាប់នៅឡើយ៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters