អ្នកឆ្លង COVID-19 កើនដល់២៤,៧៤៧ករណី និង ស្លាប់សរុប១,៨០៩នាក់នៅអ៊ីតាលី

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


អាជ្ញាធរអ៊ីតាលីបានរាយការណ៍ថា ពេញមួយថ្ងៃអាទិត្យម្សិលមិញមានអ្នកជំងឺ COVID-19 ចំនួន៣៦៨នាក់បានស្លាប់ នាំឲ្យចំនួនមនុស្សស្លាប់សរុបកើនដល់ ១,៨០៩នាក់ និងឆ្លងសរុប ២៤,៧៤៧នាក់ ខណៈអាជ្ញាធរសុខាភិបាលអ៊ីតាលីកំពុងខ្វះខាតគ្រែអ្នកជំងឺ និងគ្រឿងបរិក្ខាពេទ្យសំខាន់ៗផ្សេងទៀត។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ ទី ១៦ ខែមីនា ឆ្នាំ ២០២០។
សូបញ្ជាក់ថា ប្រទេសអ៊ីតាលី តំបន់ដែលរងគ្រោះខ្លាំងជាងគេគឺ ឡុមបាឌី (Lombardy) ដោយនៅទីនោះមនុស្សរហូតដល់ ១,២១៨នាក់បានបាត់បង់ជីវិតដោយសារតែ COVID-19 ដែលភាគច្រើនបំផុតជាមនុស្សមានវ័យចាស់ជរា៕
ប្រភព៖ សារព័ត៌មាន Channel News Asia