ស្ថានីយ៍បោះឆ្នោតជ្រើសរើសរដ្ឋបាលមូលដ្ឋាននៅប្រទេសបារាំងបើកនៅទូទាំងប្រទេសទោះបីមានវីរុសឆ្លងក៏ដោយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៦.០៣.២០)

ស្ថានីយ៍បោះឆ្នោតជ្រើសរើសរដ្ឋបាលថ្នាក់មូលដ្ឋាន ត្រូវបានបើកនៅទូទាំងប្រទេសបារាំងនៅថ្ងៃអាទិត្យនេះជាលើកដំបូង បន្ទាប់ពីមានវិធានការបន្ថែមថ្មីៗត្រូវបានដាក់ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩។

តាមប្រព័ន្ធផ្សព្វផ្សាយបារាំងបានឲ្យដឹងថាស្ថានីយ៍ទាំងនោះត្រូវបានគេរំពឹងថានឹងអនុវត្តតាមគោលការណ៍អនាម័យ​ដោយរដ្ឋាភិបាលនិងអ្នកជំនាញផ្នែកសុខភាពដែល​ រួមមានការសម្អាតទ្វារ,តុនិងស្តង់បោះឆ្នោតជាដើម។

វិធានការណ៍ផ្សេងទៀតរួមមានការចៀសវាងតំរង់ជួរ, ត្រូវរក្សាចម្ងាយសុវត្ថិភាពរវាងអ្នកបោះឆ្នោតទាំងអស់   និងផ្តល់អាទិភាពសម្រាប់មនុស្សចាស់ ។