ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនចោទប្រកាន់អ្នកនយោបាយអាមេរិកថាកំពុងអនុវត្តវីរុសនយោបាយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៦.០៣.២០)

ចិន៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបាននិយាយនៅថ្ងៃអាទិត្យនេះថាអ្នកនយោបាយអាមេរិកខ្លះកំពុងប្រើវីរុសឆ្លងជាអាវុធដើម្បីបំបាក់មុខប្រទេសចិន    នៅក្នុងសង្គ្រាមពាក្យសំដី​ដែលបានកើនឡើងរវាងប្រទេសទាំងពីរអំពីការគ្រប់គ្រងរបស់ចិនចំពោះការរាតត្បាតនៃជំងឺ។

ចិនបានចោទប្រកាន់លោករ៉ូបឺតអូប្រាយអិនទីប្រឹក្សាសន្តិសុខជាតិអាមេរិកនិងរដ្ឋមន្រ្តីក្រសួងការបរទេសលោក ម៉ែកប៉ុមប៉េអូ ដែលយកការរីករាលដាលនៃមេរោគ  ធ្វើជានយោបាយ​វាយប្រហារប្រឆំាងនឹងប្រទេសចិន។

លោកប៉ុមប៉េអូ បាននិយាយថាការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះការផ្ទុះឡើងនៃវីរុសនេះត្រូវជួបឧបសគ្គ ខ្លះ  ដោយសារទទួលទិន្នន័យមិនគ្រប់គ្រាន់ពីប្រទេសចិន  ។