ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញកាត់ខ្សែបូសម្ពោធសមិទ្ធផលនានា ក្នុងវត្តមង្គលវ័ន្ត រាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ អមដោយថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន ព្រមទាំងលោកយាយ សីលវត្តី ពេន យុត ប្រធានសីលវត្តី វត្តមង្គលវ័ន្ត (ហៅវត្តថ្វាយដង្គំ) អញ្ជើញកាត់ខ្សែបូសម្ពោធឆ្លងសាលាតម្កល់សព របង ខ្លោងទ្វារ និងសមិទ្ធផលនានា ក្នុងវត្តមង្គលវ័ន្ត ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងរាប់បាត្រព្រះសង្ឃ១០០អង្គ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ។

រូបថត៖ ខឹម សុវណ្ណារ៉ា