បទយកការណ៍៖ ការផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋលើទម្លាប់នៃការប្រើ​ប្រាស់ប្លាស្ទិ​ក​ ដើម្បីទប់​ស្កា​ត់​​​កុំ​ឱ្យមានការបំពុលទឹកបឹងទន្លេសាប

AKP សៀមរាប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ — ដើម្បីចូលរួមបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមបណ្ដា​ខេត្ដ​ជុំវិញបឹង​ទន្លេសាប ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន​និង​កី​ឡា​ អាជ្ញាធរដែនដី និង​អង្គការ ជឿជាក់លើសិស្សជនបទកម្ពុជា (CRST)បាន​សម្ពោធក​ម្មវិ​ធី​កា​រ​ពារ​ប​រិស្ថានដោយ​បំ​ផុ​​សស្មារ​តី​ផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋលើ​ទម្លាប់នៃការប្រើ​ប្រាស់ប្លាស្ទិ​ក​ ដើម្បីទ​ប់​​​ស្កា​ត់​​​កុំ​ឱ្យមានការ​បំពុលទឹកបឹងទន្លេសាប រក្សាគុណភា​ព​ទឹ​ក​ឱ្យ​​បានល្អ សម្រាប់សោភ័ណភាព​ស្រ​ស់​​ស្អាត និង​ទា​​ក់​ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើនថែមទៀត។

គម្រោងថែរក្សាបរិស្ថានដែលមានឈ្មោះថា«គម្រោង ៤អ(4R)» រ​ប​ស់​អ​ង្គ​ជឿជាក់​លើ សិស្ស​​ជ​នបទកម្ពុជា (CSRT)ត្រូ​វ​បា​នសម្ពោ​ធ​​ដាក់​ឱ្យអនុវត្តន៍ កា​ល​ពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ​២​០​២០ នៅសង្កាត់ចុងឃ្នៀសក្រុងសៀមរាប ​និ​ង​​នៅវិទ្យាល័យបន្ទាយស្រី ស្រុកបន្ទាយស្រី ខេ​ត្ត​​​​សៀមរាប។ គម្រោងនេះ ក៏បានចែកដបទឹ​កដ​ល់​​សិ​ស្សានុសិស្សដើម្បីកាត់បន្ថយការ​ប្រើ​ប្រា​​​ស់ ដប​ទឹ​​កប្លា​ស្ទិក​។ គម្រោង ៤អ(4R) នេះមកពីពាក្យអង់គ្លេសថា Refuse: បដិសេធ Reduse: កាត់បន្ថយ Reuse: ប្រើឡើងវិញ Recycle: ការកែច្នៃ។

ដៃកំពុងតែកាន់ក្បាលមីក្រូថ្លែងទៅកាន់អ្នកចូលរួមក្នុងកម្មវិធីនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខា​ធិ​កា​រ​ និ​ងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកពីគុណសម្បត្តិនៃ​ការចែក​ដបទឹកជូន​សិស្សា​នុសិ​ស្ស​នៅ​សាលារៀន នៅបឹងទន្លេសាប ព្រមទាំងការរៀបចំធុងចម្រោះ  ទឹ​ក​ដល់​សិស្សា​នុ​សិ​ស្ស​នៅ​អ​នុវិទ្យាល័យចុងឃ្នៀស ដោយឯកឧត្ដមបានបញ្ជាក់ថា គម្រោង​នេះ​គឺ ទី១-សកម្មភាពចូលរួមកាត់បន្ថយកា​រប្រើប្រា​ស់​ប្លា​ស្ទិ​ក។ ទី២-អនុវត្តន៍វិធាន​ការទប់​ស្កាត់ការបំពុលដោយប្លាស្ទិក ការពារប្រព័ន្ធអេកូឡូស៊ី និងជីវៈ​ចម្រុះ​នៅ​បឹងទន្លេ​សាបដែល​ជាបឹងទឹកសាបធំជាងគេ និងសម្បូណរត្រីច្រើនជាងគេ។ ទី៣-បណ្តុះ​ស្មា​រ​តី​ស្រឡាញ់បរិស្ថាន​ដល់សិស្សានុសិស្ស ប្រជាសហគមន៍ ដែលរស់នៅលើបឹងទន្លេសាប និង​ចូ​ល​រួមអនុវត្តន៍​គោលការណ៍មេត្រីភាពបរិស្ថានឱ្យបានទៀងទាត់ ដើម្បីថែរក្សា​បរិស្ថានឱ្យ​បាន​ល្អ។​ ទី៤-ជា​ចលនាមួយជំរុញឱ្យសាលារៀនដទៃទៀត​ចូលរួមអនុវត្តន៍វិធាន​កាត់បន្ថយ​ការ​ប្រើ​ប្រា​ស់​​ប្លាស្ទិក ក្នុងសាលារៀន និងសហគមន៍ឱ្យបានសកម្ម។ ទី៥-ជា«យុទ្ធនាការនិយាយថា ទេ» ចំ​ពោះ​ផលិតផលប្លាស្ទិកដែលប្រើប្រាស់តែម្តង ហើយបោះចោល (single use plastic) និងងា​ក​ម​ក​ប្រើ​ប្រាស់ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថានជំនួសវិញ។

ឯកឧត្តមរដ្ឋលេខា​ធិ​កា​របានផ្ញើសារជាច្រើន ដើម្បីជាការក្រើនរម្លឹកប្រជាពលរដ្ឋថា “​យើ​ង​មានបឹងទន្លេសាបដែលមានទេសភាពស្អាត សម្បូរដោយជីវៈចម្រុះជាពិសេសមច្ឆ​ជា​តិ​​ជា​ច្រើនប្រភេទ មាន​ប្រព័ន្ធអេ​កូឡូ​ស៊ីដែ​លចាំ​បាច់​ត្រូវ​តែទ​ប់ស្កា​ត់កុំ​ឱ្យមា​នកា​របំ​ពុល​ដោ​យ​​​ប្លា​ស្ទិក រក្សាគុណភាពទឹកឱ្យបានល្អ សោភ័ណភាពស្រស់ស្អាត ទាក់ទាញ​ភ្ញៀវ​ទេ​ស​ច​រ​កា​ន់​​តែ​​​ច្រើ​ន”។ ឯកឧត្តមបន្ថែមថា “យើងត្រូវអនុវត្តន៍នូវទិសស្លោក យើងស្អាត សហគមន៍ យើងស្អាត ទន្លេ​សា​ប​ស្អាត ដោយគ្មានប្លាស្ទិក”។ ចំពោះទន្លេសាប ត្រូវបានបំពុលដោយថង់​ប្លាស្ទិក​ទាំង​ស​ហ​គ​ម​ន៍​​ដែ​លរស់នៅលើបឹងទន្លេសាបនេះផង និងការហូរនាំយកប្លាស្ទិក​ដែល​បង​ប្អូន​ប្រជា​ព​ល​​​​រ​ដ្ឋ​បោះ​​ចោលគ្មានសណ្តាប់ធ្នាប់តាមព្រែកតាមស្ទឹងនានាចាក់ចូល​មក​ក្នុ​ង​បឹ​ង​ទ​ន្លេ​សា​ប​​។

ដោយឃើញអ្នកចូលរួមសម្តែងការពេញចិត្តក្នុងការចូលរួមថែរក្សាបរិស្ថានផង ឯក​ឧ​ត្ត​ម​ នេត្រ ភក្ត្រា បានពន្យល់ថា​ ហេតុផលដែលថាថង់ប្លាស្ទិកត្រូវបានគេចាត់ទុកថា ជា​កា​រ​បំ​ពុ​ល​ដ​ល់បរិស្ថាន​គឺវាត្រូ​វ​កា​​​រពេលវេលាជាច្រើនរយឆ្នាំដើម្បីធ្វើការបំបែក មានន័យ​ថាសំ​ណ​ល់​ប្លា​​​ស្ទិកគឺសារធា​តុ​ដែ​ល​មិ​​នងា​យនឹងពុកផុយ ឬរលួយបានដោយងាយទេ។ ជាមួយគ្នានេះ សំ​ណ​​ល់​ថង់ប្លា​ស្ទិ​កបា​ន​ផ្ត​ល់​ផលប៉ះពាល់ដល់សង្គម សុខភាព និងគុណភាពបរិស្ថានរួមមាន៖-ការ​ធ្វើឱ្យស្ទះ​ប្រព័ន្ធ​ប​ង្ហូ​រ​ទឹ​កលូដែលបង្កឱ្យមានទឹកជំនន់នៅរដូវភ្លៀងធ្លាក់ ការ​ធ្វើឱ្យបាត់​បង់​សោ​ភ័​ណ​ភា​ពទី​ក្រុ​ង​និ​ង​ទី​ប្រ​ជុំជន នៅពេលគេបោះចោលថង់ប្លាស្ទិកនៅក្នុងបរិស្ថាន វាបង្ក​ឱ្យ​មា​នគ្រោះថ្នា​ក់ដ​ល់​ប្រ​ព័​ន្ធ​អេកូឡូស៊ីជាពិសេសជីវៈចម្រុះនៅក្នុងទឹ​កជាពិសេសមច្ឆាជាតិអា​ច ទ​ទួ​​ល​រងពីការធ្វើឱ្យស្លាក់ដោ​យសារតែពួកគេគិតថាជាចំណី​ហើយបានស៊ីថង់ប្លាស្ទិក​ទាំង​នោះ​ ជាជម្រកភ្នា​ក់ងា​រ​ច​ម្ល​ង​ជំ​ងឺមួយចំនួនធំ និងមួយផ្នែកទៀតផ្ទុកដោយសារធាតុគីមី​ពុល​អាច​​ជ្រា​ប​ចូ​លទៅក្នុងដី និងធ្វើ​ឱ្យ​​ប៉ះ​ពា​ល់ដល់គុ​ណភាពដី ទឹក និងទឹកក្រោមដី ធ្វើឱ្យ​មា​ន​កា​រ​បំ​ពុ​ល​ទឹ​ក និងដី នៅពេ​ល​ដែ​ល​ថង់ប្លាស្ទិកត្រូវបានប្រើប្រាស់សម្រាប់ច្រក ឬខ្ចប់ម្ហូបអាហា​រជាពិ​សេ​ស​អា​ហា​​​រក្តៅ​ៗ​អា​ចប​ង្កផលប៉ះពាល់​ដល់សុខភា​ព​ម​នុ​ស្ស​ដោ​យ​សា​រ​តែ​សា​រ​ធា​តុ​គី​មី​ដែ​ល​មា​ន​ផ្ទុ​ក​ក្នុងថង់ប្លាស្ទិក។

ឯកឧត្ដមបានបន្ថែមទៀតថា ក្រសួងបរិស្ថានសូមអរគុណចំពោះក្រសួងអប់រំ យុវជន​និងកីឡាដែលបា​នសហ​ការ​យ៉ា​ង​ស្អិតរមួតជាមួយក្រសួងបរិស្ថានរៀបចំការ​បញ្ចូលការអនុវត្ត​មេត្រីភាព បរិស្ថានចូល​ក្នុង​កម្ម​វិ​ធី​សិ​ក្សា​ក៏ដូចជាការអនុវត្តជាក់ស្តែងនៅតាមសាលា។ ក្រសួង​ បរិស្ថានបានសហការ ជាមួ​យ​ក្រ​សួ​ង​អប់រំបង្កើតឱ្យមានការប្រឡងប្រណាំងសាលា​មេត្រី​បរិស្ថានដែលតម្រូវឱ្យគោរពលក្ខខណ្ឌ ៤ គឺ៖ ទី១-គណៈដឹកនាំសាលាបញ្ចូលគោល​ការ ណ៍​បរិស្ថានក្នុងការដឹកនាំរបស់ខ្លួន ទី២-រៀបចំ​កា​រ​ដាក់តាំងទិសស្លោកផ្សេងៗ​ដើម្បីបណ្តុះ​ស្មារតី ឱ្យសិស្សានុសិស្សស្រឡាញបរិស្ថាន ទី៣-ប​ញ្ចូ​​ល​ការបង្រៀនមេរៀនទាក់ទងនឹង បរិស្ថាន ឬការអនុវត្តមេត្រីភាពបរិស្ថា​នចូ​ល​ក្នុ​ង​ក​ម្ម​វិ​ធី​សិ​ក្សា​របស់សាលា ទី៤-ការផ្សា ភ្ជាប់ការប្រតិប​ត្តិមេត្រីភាពបរិស្ថានរវាងសាលារៀននិ​ងសហគម​ន៍​មូលដ្ឋានសំដៅលើការ ចែករំលែក ចំណេះ ដឹងនិងចំណេះធ្វើជាមួយឪពុកម្តាយ ប្រជា​ស​ហ​គ​ម​ន៍មូលដ្ឋាន។

ក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះគម្រោងនិងសកម្មភាពរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា(CRST) ដែលបានផ្តួចផ្តើមគំនិតអនុវត្តន៍គម្រោ​ងការ​អ​ប់រំ​អំពី​ប្លាស្ទិ​ក​ ក្នុងគោលបំណងផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋលើទម្លាប់នៃការប្រើប្រាស់ប្លាស្ទិកដោយអនុវត្តន៍តា​មគោលការណ៍ ៤អ៊ែរ៖ កាត់បន្ថយការប្រើប្រាស់ ប្រើប្រាស់ឡើងវិញ កែច្នៃឡើងវិញ និងការបដិសេធប្រើប្រាស់ប្លាស្ទិក។ លើសពីនេះទៀត អង្គការ នឹងចែកចាយដបទឹកចំនួន ៤០,០០០ ដបជូនដល់ អនុវិទ្យាល័យ និងវិទ្យាល័យប្រមាណ ៥៦ នៅជុំវិញទីរួមខេត្តសៀមរាប​ក្នុងរយៈពេល ២ ឆ្នាំ។ សម្រាប់ការសហការចូលរួមរបស់អង្គការ CRST ក្នុងការបង្រៀន​មេរៀនពីបរិស្ថានដល់​សិស្សា​នុ​​សិស្ស អំពីបរិស្ថាន ការកាត់បន្ថយប្លាស្ទិក ចែកដបទឹកបរិស្ថាន​សកម្មភាពនេះមាន​គោលបំ​ណ​ង​ដើម្បីបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យ​ចេះ​ស្រឡាញ់ ថែរក្សា និង​ជា​​ពិ​​​សេសធ្វើការសម្អាតអនាម័យបរិស្ថាន  កុំចោលសំរាមផ្តេសផ្តាស យកចិត្ត​ទុ​ក​ដា​ក់​លើ​ផា​​សុ​កភាព។

ក្រៅពីនេះ ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋ ប្រជាសហគមន៍ដែលរស់​នៅ​​លើ​បឹ​ង​ទ​ន្លេ​សាបសូមចូលរួមសម្អាតបរិស្ថានបឹងទន្លេសាបនេះជាប្រចាំជាពិសេស​នៅរដូវ​ទឹកសម្រក។ ជំរុ​ញឱ្យ​មានការផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថានចេញពីសហគមន៍នីមួយៗ ពីបុ​គ្គ​លម្នា​ក់​ៗ​ក្នុ​ងការចេះទទួលខុសត្រូវរៀបចំទុកដាក់កាកសំណល់ដោយមិនបោះ​ចោលពាស​វាលពា​ស​កា​ល​តាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពបរិស្ថាន ជំរុញការ​ចូល​រួ​ម​ពីសាធារណជនក្នុងការកាត់បន្ថយ និងការបំពុលដោយប្លាស្ទិកក្នុ​ងកិ​ច្ច​គាំ​ពារបរិ​ស្ថាន​នៅ​ក​ម្ពុ​ជា​ ជាពិសេសគឺការបំពុលប្រព័ន្ធជីវៈចម្រុះបឹងទន្លេសាប​ដែលបង្កឡើងដោយសំរាម​ប្លាស្ទិក។ ជា​មួយគ្នានោះ ចល​នាចុះអប់រំដល់ប្រជាពលរដ្ឋឱ្យ​យល់ដឹងពីការទុកដាក់សំរា​មប្លា​ស្ទិ​ក​ផ​ង​ដែ​រ​។​

ក្នុងដំណើរទស្សនកិច្ចនៅតាមបន្ទប់សិក្សានៅអនុវិទ្យាល័យចុងឃ្នៀស ឯកឧត្តម អ៊ឹម កុច រដ្ឋ​លេ​ខា​ធិ​កា​​​រ​ក្រសួងអប់រំ យុវជន និងកីឡា បានលើកជាសំណួរមួ​យចំនួ​ន​ទៅ​កា​ន់​ ​​​     សិ​ស្សានុសិស្សពា​ក់ព័ន្ធបរិស្ថាន​និងបានសំណូមពរឱ្យសិស្សានុសិស្សទាំងអស់ចូលរួមថែរក្សា​បរិស្ថានឱ្យបា​ន​ល្អ​​កុំចោលសំរាមផ្តេសផ្តាស ព្រោះទីបំផុតយើងនិងបរិភោគសំរាមដែលខ្លួន​ឯងបោះចោលវិញ​។

ឯកឧត្តមបានមានប្រសាសន៍ថា “អីច្ចឹងបើយើងសង្ខេបដោយខ្លីទៅបានន័យថា ប្លាស្ទិ​ក​​ដែល​យើ​ងចោលនោះ វានឹង​ម​ក​នៅ​ក្នុ​ង​ចា​នម្ហូបរបស់យើង។ ប្លាស្ទិកយើងចោលមែន ក៏​ប៉ុន្តែ​យើង​ហូបត្រី ត្រីមុនហូបយើងដួសដាក់​ចា​ន អីច្ចឹងប្លាស្ទិកមកនៅក្នុងចានរបស់យើង ចានរ​ប​ស់​យើងៗហូបចូលទៅបណ្តាលឱ្យកើ​ត​ជំ​ងឺផ្សេងៗ ព្រមទាំងជំងឺមហារីក”។ ឯកឧត្ដមបានក៏​ណែនាំ​ថា សូមប្រយ័ត្ន​កុំចោ​ល​សំរាម កុំចោលប្លាស្ទិកដោយខ្វះស​ណ្តា​ប់ធ្នាប់ ពីព្រោះ​ប្លាស្ទិកនេះ នឹងម​កនៅលើ​ចា​ន​រ​ប​ស់​យើ​ង។

លោក អ៊ុំ ណារី ចៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្ដសៀមរាបបានឱ្យដឹងដែរថា លោ​ក​បា​នសហការជាមួយប្រជាពលរដ្ឋបញ្រ្ជាបការយល់ដឹងដល់ប្រជាពលរដ្ឋឱ្យភ្ញាក់រលឹក ទុកដាក់សំរា​​ម​​ឱ្យបានត្រឹមត្រូវជាពិសេសប្លាស្ទិក។ លោកចៅសង្កាត់ចុងឃ្នៀសបានបញ្ជាក់ថា “ការញែក​សំ​រា​ម​ប្លា​ស្ទិ​ក​ដោ​យឡែក កាក​សំ​​​​ណ​​ល់ធម្មជាតិដោយឡែក កន្លងមកយើងបានធ្វើរួចហើយ ដើម្បី​ឱ្យ​គា​ត់​ចូ​ល​រួម យើងបាន​ចែ​​ក​​​ថង់នៅតាមផ្ទះរបស់គាត់ដើម្បីឱ្យគាត់ច្រកៗ​ហើយនៅ​ពេល​ដល់ថ្ងៃដ​ល់​ខែ​​យើងទៅយក​មក ហៅឡានមកដឹក”។ លោកបានបន្ដថា បញ្ហានេះ យើង​បាន​ផ្សព្វផ្សាយច្រើនឆ្នាំហើយ ក្រោយការផ្សព្វ​ផ្សា​យ​មកឃើ​ញ​ថា ប្រជាពលរដ្ឋមានការ​យល់ដឹង​ក្នុងកម្រិតមួយល្អ មានការចូលរួម។ ព្រោះគាត់ដឹងច្បាស់​ថា​ផល​ប៉ះ​ពា​ល់ ទី១. ប​ញ្ហា​សុ​​ខ​ភា​ព ទី២.បណ្តាលឱ្យកាកសំណល់ប្លាស្ទិកវាអាចពា​ក់ព័ន្ធដល់ធ​ន​ធា​​ន​ធ​ម្ម​ជា​តិ ទី៣​ធ្វើ​ឱ្យ​ប​​​រិ​ស្ថា​នលំនៅឋានរបស់យើងអត់​មានអនាម័យល្អ។ លោកបានបន្ថែមថា ចំពោះបញ្ហានេះ បើគិតមកដល់ពេលនេះ​ព​​​ល​​រដ្ឋភ្ញាក់​រលឹ​ក​ចូ​​លរួ​ម​ច្រើ​ន។

លោក AVIV Palti ស្ថាបនិកនៃអង្គការជឿជាក់លើសិស្សជ​នប​ទកម្ពុជា​បានគូសបញ្ជាក់​ថា  គម្រោងនេះគឺជាគម្រោងសម្រាប់អ្នកទាំងអស់គ្នា យើងរស់នៅលើផែនដីតែមួយ ហើ​យ​​តួ​នាទីរបស់យើងគឺត្រូវតែថែរក្សាភពផែនដីរបស់យើងប្រសិនបើយើងអត់បានថែរក្សាទេ ភព​ផែនដីនឹងធ្វើបាបយើងវិញ។ លោកបានស្នើឱ្យសិស្សានុសិស្ស​សហការនឹងរៀនទាក់ទង​គម្រោងនេះ អនុ​វ​ត្តន៍​ទៅ​តាម​សិស្សអង្គការដែលបានមកបង្រៀននៅតាមថ្នាក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកបាន​គូស​បញ្ជាក់បន្ថែមថា “អីច្ចឹងនៅក្នុងគម្រោងនេះ ក៏​យើ​ង​បានបង្កើ​ត​​សៀ​​វ​ភៅមួយក្បាលដែរ​គេហៅការអប់រំស្តីពីប្លាស្ទិកសម្រាប់អ្នកដឹកនាំនាពេ​ល​អនាគត គឺជា​សៀវភៅដែលយើង​នឹង​ចងក្រង យើងនឹងចែកចាយដល់សិស្សនៅ​តា​ម​សា​លាដែ​ល​យើ​ង​បា​​នបង្រៀន”។​លោកបាន​លើក​ឡើងថា សៀវភៅនេះត្រូវបានសរសេរដោយសិស្សអង្គការ ដើម្បីធ្វើឱ្យសិស្សដែល​នៅពេល​អនា​គតគឺ​អ្នកដឹកនាំសង្គមបានឆ្ពោះជំហានទៅមុខ ដើម្បីបង្រៀននិងលើកទឹកចិត្ត   អ្ន​ក​ជុំ​វិញ​ខ្លួ​ន​ឱ្យ​ធ្វើ​តា​​មពួកគាត់។

លោកស្ថាបនិកនៃអង្គការជឿជាក់លើសិស្សជ​នប​ទកម្ពុជារូបនេះបានបន្ថែមដែរថា ប្លាស្ទិក កំពុ​ងក្លាយជាកាកសំណល់ដែលបំពុល បំពុលដី និង​ស​ត្វ​ផ្សេ​ង​ៗ​ កាក​សំ​ណ​ល់​ដែ​ល​គេ​បោះ​ចោ​​លបានរសាត់អណ្តែតចូលទន្លេ សមុទ្រ ហើយបានប៉ះ​ទៅ​នឹ​ងមច្ឆាជាតិ សត្វដែ​លរ​ស់​នៅ​ក្នុ​ង​ទឹក ហើយសត្វដទៃទៀត​ រកចំណីក្នុងសមុទ្ររា​ប់លា​ន​ក្បា​ល។ ប៉ុ​ន្តែ​មិ​ន​ត្រឹ​ម​តែ​ប៉ុណ្ណោះ ជា​តិ​ពុ​លដែលកើតចេញពីការដុតប្លាស្ទិក​បានក្លាយជា​សារ​ធា​តុ​ពុ​ល​ក្នុ​ងបរិយា​កា​ស​ និង​ខ្យ​ល់​ប​រិ​សុ​ទ្ធ​ ការបោះចោលប្លាស្ទិកជាពិសេសដបទឹក និងប្លាស្ទិក ថង់ ប្លាស្ទិក ធ្វើឱ្យ​ខា​ត​ប​ង់​សេ​ដ្ឋ​កិ​ច្ច​រា​ប់​​លា​នដុល្លារ។ លោកបានឱ្យដឹងទៀតថា ប្លាស្ទិកនេះ ក៏អាចបង្កឱ្យ​មានជំងឺ​ជាច្រើនផងដែរ វាជារឿងដ៏សោកសង្រេងបំផុត វា​ស្ទើ​​រតែយឺតពេលទៅហើយ ព្រោះថាពេល​នេះយើងឃើញ​ប្លា​​ស្ទិក​នៅ​គ្រ​ប់​ទី​ក​ន្លែ​ង​ជុំ​វិ​ញ​ខ្លួ​ន​រ​​ប​ស់​យើង។

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា មា​ន​មោ​ទ​នភា​ព​ក្នុង​ការ​ដឹ​ក​នាំនិងធ្វើ​ជា​គំ​រូ​ក្នុ​ង​កា​របដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃ ប្លាស្ទិក ដើម្បីបង្កើតនូវបរិស្ថានបរិសុទ្ធ ស​​​ម្រា​ប់មនុស្សជំនាន់ក្រោយ របស់យើងទាំងអស់គ្នា  សិស្សា​នុសិ​ស្ស​នៅ​ក្នុង​អ​ង្គ​ការ​ជឿ​ជា​ក់​កុ​មា​រជនបទកម្ពុជា មានមោទនភាពក្នុងការអប់រំពីផ​ល​ប្រយោជន៍ និងផ​ល​ប៉ះ​ពា​ល់​ដ​ល់​ពី​ប្លា​ស្ទិ​ក តាមរយៈការបង្ហាត់បង្រៀន និងរកដំណោះស្រាយ និង​ការ​បណ្តុះ​ឆន្ទៈ​ក្នុ​ង​កា​រចូ​ល​រួ​ម​ដើ​ម្បី​ពួ​កយើងទាំងអស់គ្នា។

ពាក់ព័ន្ធឹនឹងថង់ប្លាស្ទិកនេះដែរ យុវសិស្ស ឡេម រដ្ឋា រៀននៅ​អនុវិទ្យាល័យចុង​ឃ្នៀស ក្នុងខេត្ដសៀមរាប បានឱ្យដឹងថា ប្អូនស្រីបាន​រៀន​អំ​ពី​មេរៀនថែរក្សាបរិស្ថានបាន​បី បួ​នដ​ង​ហើ​យដោយបានមើល​ឃើញថា មានប្រ​យោ​ជន៍​ច្រើ​ន​ឱ្យ​យើងចេះចូលរួមសម្អាតបរិស្ថាន​ទាំង​អស់គ្នា។ ប្អូនស្រីបន្ថែមថា “កាលណាបរិស្ថានយើងស្អាត ប្រ​ទេ​ស​យើ​ង​ស្អា​​ត ហើយមនុស្ស​ក៏មិនងាយរងជំងឺដង្កាត់ច្រើន ទាំងមនុស្ស សត្វ រុក្ខជាតិរស់បាន​យ៉ា​ង​ស្រួ​ល​​លូ​តលាស់បាន​ល្អ”។

ចំណែកឯ យុវសិស្ស ហុង លីហ៊ត់ រៀននៅអនុវិទ្យាល័យចុងឃ្នៀសបានឆ្លើយសំណួរ​ពេលអ្នកគ្រូសួរទាំងភាពក្លាហានថា បើយើង​ដុត​សំ​រា​ម​ធ្វើ​ឱ្យ​ផ្សែងខ្មៅ​ហុយ​ទៅប​រិយា​កាស​បណ្តា​​ល​ឱ្យស្តើងស្រទាប់អូហ្សូន ប៉ះពាល់បរិយាកាស​។ ប្អូនប្រុសបង្ហាញនូវគំនិត ចង់ឱ្យបង​ប្អូនក្នុងសហគម​ន៍​ចូ​ល​រួ​ម​​កាត់​ប​ន្ថ​យ​ប្លា​ស្ទិក ដើម្បី​ឱ្យ​ស​ហ​គមន៍យើង ប្រ​ទេសយើងមាន​បរិស្ថាន​ស្អាត ​មា​ន​អ​នា​ម័​យ​ល្អ​។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកពាក្យក្រសួងបរិស្ថានបានអះអាងថា នៅ​ក្នុងពិភពលោកទាំងមូលបានប្រើប្រាស់ប្លាស្ទិកជាង៤០០លានតោននៅក្នុង​មួ​យឆ្នាំ​ៗ​។​ដោយឡែក​​សម្រាប់តែរាជធានីភ្នំពេញមួយគឺប្រើប្រាស់ប្លាស្ទិកជាង១០លានថង់ក្នុងមួយថ្ងៃៗ។​ជាមួយគ្នានេះដែរនៅ​ក្នុង​ឆ្នាំ​២​​០​២៥ ខាងមុខ ពិភពលោកទាំងមូលនឹងប្រើថង់ប្លាស្ទិក​រហូត​ដល់៦០០លានតោននៅ​ក្នុងមួ​យ​ឆ្នាំ។

ឯកឧត្ដមបានថ្លែងបញ្ជាក់ដែរថា “ប្រ​សិ​​​​​ន​​បើមានការកើនឡើងឥតឈប់ឈរ​នៃការប្រើ​ប្រាស់ប្លាស្ទិកនេះ នៅ​​​ក្នុងឆ្នាំ២០៣០ ចំនួន​សំ​​ណល់ប្លាស្ទិក នៅក្នុងពិភពលោកអាចនឹងកើន​ឡើងរហូតដល់ ៣៤​ពា​​ន់លានតោន”៕

ដោយ គង់ សិរីរ័ត្ន និង ​អ៊ុន រិទ្ធី