លោកត្រាំចេញសេចក្តីអំពាវនាវជាលើកដំបូង ឲ្យពន្យារពេលកីឡាអូឡាំពិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៣.០៣.២០)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានចេញសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ នេះក្នុងនាមជាមេដឹកនាំបរទេសដំបូងគេដែលស្នើឱ្យពន្យារពេលព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូដោយសារខ្លាចវីរុសកូវីដ១៩។

លោក ត្រំា បានប្រាប់អ្នកយកព័ត៌មានថាជប៉ុនប្រហែលត្រូវពន្យារពេលរយៈពេលមួយឆ្នាំ  ។  លោកត្រំា បានស្នើបែបនេះ មុន ១៩ សប្តាហ៍ទៀត​   នឹងដល់ពិធីបើកការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូ។

ដោយឡែកអ្នករៀបចំកម្មវិធី​របស់ប្រទេសជប៉ុនបានទទូចថាជំងឺរាតត្បាតនេះនឹងមិនធ្វើឱ្យខូចដល់ការប្រកួតកីឡាអូឡាំពិកដែលគ្រោងនឹងធ្វើចាប់ពីថ្ងៃទី ២៤ ខែកក្កដាដល់ថ្ងៃទី ៨ ខែសីហានោះទេ។