មន្រ្តីជាន់ខ្ពស់អង់គ្លេសនិយាយថាសហរដ្ឋអាមេរិកធ្វើមិនត្រឹមត្រូវចំពោះការហាមហោះហើរពីអឺរ៉ុប

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៣.០៣.២០)

អង់គ្លេស៖ មន្ត្រីជាន់ខ្ពស់របស់រតនាគារអង់គ្លេសលោក រីស៊ី​ស៊ុនណាក់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាការហាមឃាត់ការធ្វើដំណើរ​ពីអឺរ៉ុបដែលដាក់ចេញដោយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ គឺមិនត្រឹមត្រូវទេ។

លោកស៊ុនណាក់បាននិយាយនៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយមួយថ្ងៃបន្ទាប់ពី បង្ហាញថវិកាសម្រាប់ប្រយុទ្ធប្រឆំាងនឹងវីរុសឆ្លងនៅក្នុងសភាថា  ចក្រភពអង់គ្លេសនឹងមិនអនុវត្តតាមការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកទេដោយមិនគាំទ្រចំពោះការហាមឃាត់ការធ្វើដំណើរបែបនេះទេ។

សូមបញ្ជាក់ផងដែរថាលោកត្រាំ មិនបានរាប់បញ្ចូលជើងហោះហើរពីចក្រភពអង់គ្លេសនិងអៀរឡង់នៅក្នុងការហាមឃាត់ដែលគាត់បានប្រកាសនៅយប់ថ្ងៃពុធនៅទីក្រុងវ៉ាស៊ីនតោនឡើយ។