អ្នកជិះម៉ូតូធំជនជាតិគុយវ៉ែត ធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជា តាមច្រកព្រំដែនវៀតណាម

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០–

លោក Abdul Mohsin T. Albaghli អ្នកជិះម៉ូតូធំ ជនជាតិគុយវ៉ែត ធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជា តាមច្រកព្រំដែនវៀតណាម បន្ទាប់ពីបានធ្វើដំណើរចេញពីប្រទេសរបស់ខ្លួន ឆ្លងកាត់ប្រទេសជាច្រើន ដោយ​ចំណាយពេល១២០ថ្ងៃ ហើយគ្រោងនឹងចាកចេញនៅថ្ងៃស្អែកនេះ ដោយបន្តដំណើរទៅកាន់ប្រទេសថៃ ម៉ាឡេស៊ី មុននឹងត្រលប់ទៅប្រទេសគុយវ៉ែតវិញ។

អញ្ជើញទទួលស្វាគមន៍លោក Abdul Mohsin T. Albaghli រួមមាន លោក Zaher M. Alkhurainej ភារធារី​ស្ថានទូត​ព្រះរាជាណាចក្រគុយវ៉ែតប្រចាំកម្ពុជា ឯកឧត្តម កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និង ឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានអង្គការមជ្ឍមណ្ឌលព័ត៌មានឥស្លាមកម្ពុជា នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅភ្នំពេញ។

រូបថត៖ ផែន រតនៈ