អាជ្ញាធរជាតិអប្សរា អបអរសាទរដែលកម្ពុជា ត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍​បេតិកភណ្ឌអន្ដរជាតិល្អបំផុត

AKP សៀមរាប ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ — បើយោងតាមការចេញតាមផេកហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី១២​ខែមីនាឆ្នាំ២០២០នេះ បានសម្ដែងនូវការអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា​ក្រសួងទេសចរណ៍ក្នុងឱកាស ដែលកម្ពុជាត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍​បេតិក​ភណ្ឌអន្ដរជាតិល្អបំផុត (Best Destination-Heritage International) ដែលផ្តល់ដោយសមាគម​អ្នកសរសេរអំពីការធ្វើដំណើរក្នុងតំបន់ប៉ាស៊ីហ្វិក (Pacific Area Travel Writers Association-PATWA)។

ក្នុងឱកាសនេះដែរ អាជ្ញាធរជាតិអប្សរាប្តេជ្ញាបន្តអនុវត្តន៍នូវភារកិច្ចរបស់ខ្លួនក្នុង​ការ​លើក​តម្លៃលេចធ្លោជាសកលរបស់រមណីយដ្ឋានអង្គរ និងរក្សាភាពទាក់ទាញជាពិសេសរបស់​តំបន់សៀមរាបអង្គរដើម្បីកំណើនវិស័យទេសចរណ៍និងសេដ្ឋកិច្ចជាតិ៕

ដោយ ឃុត សៅ