​ពុទិ្ធកសាកលវិទ្យាល័យព្រះសីហនុរាជ នឹងបើកថ្នាក់អនុបណ្ឌិត​ភា​សាបាលី និងសំស្រ្កឹត

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ — ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរត​នា​ ព្រះសាកលវិទ្យាធិការ រងពុទ្ធិក សាកល វិទ្យាល័យព្រះសីហនុរាជ បានមានថេ​រ​ដី​កា​​ឱ្យដឹង​ថា​ ពុទិ្ធក​សា​​កលវិទ្យាល័យ ព្រះសីហនុរាជ នឹងបើកថ្នាក់អនុបណ្ឌិត​ភា​សាបាលី និង​សំស្រ្កឹ​ត ឬ​ហៅ​ថា​​​ ថ្នា​ក់​បរិ​ញ្ញាបត្រ​ជាន់​ខ្ពស់​ឯ​ក​ទេ​ស​ភា​សាបាលី និងសំស្រ្កឹតនាពេលខាងមុខនេះ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបន្ទាប់ពីអបអរសាទរ ពិធីការពារសារណា បញ្ចប់​ថ្នាក់បរិញ្ញាបត្រពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជឆ្នាំសិក្សា២០១៩-២០២០​ នៅ ព្រឹក​ថ្ងៃ​ព្រ​​ហ​ស្បតិ៍ ៤រោច ខែផល្គុន ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ព្រះធម្ម ឃោ​សា​ចា​​រ្យបណ្ឌិត ឃី សុវណ្ណរត​នា​ បានមានថេរដីកាថា ការបើកថ្នាក់បិរញ្ញា បត្រជាន់ ខ្ពស់នេះដើម្បី​បំពេញតម្រូវនាពេលបច្ចុប្បន្ន ព្រោះគ្រូឯក​ទេ​ស​​ភា​​សា​​​បាលីសព្វថ្ងៃ នេះមាន​​គ្រូមួ​យ​ចំ​នួ​ន​អត់​ទា​ន់បានបញ្ចប់បរិញ្ញាបត្រទេ គឺ​គា​ត់​រៀ​ន​ត្រឹមតែថ្នាក់មធ្យម សិក្សាបឋមភូមិ (ឌីប្លូម) ឬថ្នាក់ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ហើយគាត់​​ក៏​ទៅ​ប​ង្រៀ​​នជាគ្រូក្រៅម៉ោង តែគ្រូ​ក្រ​ប​ខ័ណ្ឌទាមទារឱ្យមានយ៉ាងហោ​ចក៏​ថ្នាក់បា​ក់ឌុ​ប ​និ​ង​ថ្នាក់​បរិ​ញ្ញា​បត្រ បន្តទៅខាង មុខនេះគឺ​ទា​ម​​ទារ​ឱ្យមាន​យ៉ា​ងហោចណាស់ក៏ត្រូវមានថ្នាក់បរិញ្ញាបត្រដែរ ដូច​ស្ត​ង់ដារក្រ​សួង​អ​ប់រំ យុវជន និងកីឡា។

ព្រះធម្មឃោសាចារ្យបណ្ឌិត បានបន្តថា «យើងនឹ​ងបើកថ្នាក់បិរ​ញ្ញាបត្រ​ជាន់​ខ្ពស់​ឯ​ក​ទេ​ស​​​ភា​​សាបាលី និងសំស្រ្កឹតនឹងបន្ថែមទៀត។ យើងបានបើក៨ជំនាន់ហើយ៨ឆ្នាំមក ហើយគឺឯក​ទេ​​​ស​ផ្សេងៗ ប៉ុន្តែឯកទេសបាលីសំស្រ្កឹតនេះយើងមិនទាន់បានបើក អីចឹងពេល ខាងមុខនេះ យើ​​ងនឹងបើកឯកទេសភាសាបាលីនិងសំស្រ្កឹតហើយនឹងបើកដល់ថ្នាក់បណ្ឌិត»។

ព្រះធម្មឃោសាចារ្យបណ្ឌិត ព្រះសាកលវិទ្យាធិការរងពុទ្ធិកសា​កលវិ​ទ្យាល័យ​ព្រះសី​ហ​នុ​រាជបានមានថេរដីកាប្រកបដោយសុទិដ្ឋិនិយមថា​ ជាភ័ព្វសំ​ណា​ង​​​ដែរថ្មីៗនេះយើង​មាន​និ​ស្សិ​​​​តរប​ស់យើង​ដែ​លយើងបាន​ជ្រើសរើស​បញ្ជូន​ទៅរៀ​ននៅ​ក្រៅប្រទេ​សគឺ​ប្រទេ​ស​ស្រី​លង្កា បា​ន​បញ្ចប់ថ្នាក់បណ្ឌិតភាសាបាលីមួយអង្គហើយកាលពី​ឆ្នាំ​កន្លងទៅនេះ ហើយពីរអង្គ​ទៀ​ត​នឹ​ង​ត្រូ​វចប់នៅខែបាំ្រខា​ងមុខនេះ។ អីចឹងយើ​ងមា​នអ្ន​ក​ឯ​ក​ទេសដែលចប់ បណ្ឌិត​ភាសា​បា​លី​ចំ​នួ​ន​បី​អង្គទៀត។

ព្រះតេជគុណ កល្យាណចារី ឌិត វីរៈ បានបញ្ចប់ថ្នាក់បណ្ឌិតបាសាបាលីនៅប្រ​ទេស​ស្រី​លង្កា បច្ចុប្បន្នជាប្រធានផ្នែកថ្នាក់ក្រោយឧត្តមសិក្សានៅពុទ្ធិកសាកលវិទ្យាល័យសីហនុរា​ជបានមានថេរដីកាថា ដំណើរការនៃការបើ​កថ្នាក់អនុបណ្ឌិ​តបាលី​សំស្រ្កឹ​តនេះគឺ​បាន​ទទួល​ច្បា​​​ប់រួ​ចរា​ល់​ហើយ។

ព្រះតេជគុណ កល្យាណចារី ឌិត វីរៈ បានឱ្យដឹងថា ប្រយោជន៍នៃការបើកបាលីជាន់ខ្ព​ស់​នេះ​គឺជាការលើកតម្កុំតម្កើងផ្នែកព្រះពុទ្ធសាសនា ​ព្រោះភាសាបាលីជាភាសាមូល​ដ្ឋា​នគ្រឹះ​​ឫស​គល់របស់ព្រះពុទ្ធសាសនា ម្យ៉ាងទៀត ការសិក្សាភាសាបាលីដូចយើងសិក្សាអក្ស​រសា​ស្ត្រ​ខ្មែ​រ​​យើងដែរ។

ព្រះតេជគុណ កល្យាណចារី ឌិត វីរៈ បានបញ្ជាក់ថា «ផ្នែកអក្សរសាស្ត្រខ្មែរ បើ​​យើ​ង​សិ​ក្សា​ភា​សាបាលីគឺមានទំនាក់ទំនងជាមួយអក្សរសាស្ត្រយើង យើងកាន់តែយល់ដឹងភាសាបា​លី​សំ​​ស្រ្កឹត​កាន់តែ​ច្បាស់ឡើងៗគឺកាន់តែយល់ដឹងពីការ​បំបែ​កប្រើប្រាស់​ពាក្យ​កម្ចី​ពី​បា​លី​ទៅ​ជា​ភា​សាខ្មែរអីចឹងដែរ»៕

ដោយ គង់ សិរីរ័ត្ន