រដ្ឋបាលខេត្តព្រៃវែង បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០

AKP ព្រៃវែង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០–

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តមប្រតិភូអមដំណើរ តំណាងកងកម្លាំងទាំងបី តំណាងក្រុង ស្រុក និងតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត។

រូបថត៖ មន្ទីរព័ត៌មានខេត្តព្រៃវែង