ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យតំណាងសមាគមអ្នកកាសែតចំនួន០៤ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យតំណាងសមាគមអ្នកកាសែតចំនួន០៤ ដែលជាសមាជិកគណៈកម្មាធិការសម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន ក្នុងនោះមានក្លឹបអ្នកកាសែតកម្ពុជា សហភាពសហព័ន្ធអ្នកកាសែតកម្ពុជា សមាគមអ្នកសារព័ត៌មានកម្ពុជា ដើម្បីសេរីភាព និងសមាគមកម្ពុជាការពារអ្នកកាសែត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងអ្នកកាសែតកម្ពុជា ដែលត្រូវទទួលរងការប្ដឹងតវ៉ាពីភាគីពាក់ព័ន្ធក្នុងការបំពេញវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។

រូបថត៖ ខឹម សុវណ្ណារ៉ា