អង្គការសុខភាពពិភពលោកប្រកាសការរីករាលដាលនៃវីរុសកូវីដ១៩ជាជំងឺរាតត្បាត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១២.០៣.២០)

បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃពុធនេះថាការឆ្លងនៃវីរុសកូវីដ ១៩ ត្រូវបានកំណត់ថាជា“ជំងឺរាតត្បាត” នៅពេលដែលវីរុសនេះបានរីករាលដាលពាសពេញពិភពលោក។

អគ្គនាយកនៃអង្គការសុខភាពពិភពលោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថាអង្គការសុខភាពពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំងទាំងកម្រិតប្រកាសអាសន្ននៃភាពរាលដាលនិងភាពធ្ងន់ធ្ងរក៏ដូចជាកម្រិតនៃភាពអសកម្មក្នុងការទប់ស្តាត់ផងដែរ ។

លោកបានទទូចដល់សហគមន៍អន្តរជាតិឱ្យចាត់វិធានការបន្ទាន់និងខ្លាំងក្លាបំផុតដើម្បីទប់ស្កាត់ជំងឺរាតត្បាតនេះ។