ប្រទេសអ៊ីតាលីប្រកាសអំពីវិធានការណ៍ប្រឆាំងនឹងវីរុសកូវីដ១៩យ៉ាងតឹងរ៉ឹង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១២.០៣.២០)

អ៊ីតាលី៖ នាយករដ្ឋមន្រ្តីអ៊ីតាលីលោកហ្កូសេបកុនតេ​ (Giuseppe Conte)នៅល្ងាចថ្ងៃពុធនេះបានប្រកាសបិទរាល់ហាងលក់រាយ, ហាងកាហ្វេ, ហាងស្រា, ភោជនីយដ្ឋាន,ហាងកាត់សក់និងហាងកែសម្ផស្សហើយបានអំពាវនាវឱ្យវិស័យឯកជនអនុញ្ញាតឱ្យនិយោជិកឈប់សម្រាកឬធ្វើការពីផ្ទះតាមដែលអាចធ្វើទៅបាន។

វិធានការថ្មីដ៏តឹងរឹងនេះមានគោលបំណងទប់ស្កាត់ការរីករាលដាលនៃការឆ្លងរាលដាលនៃវីរុសដែលរហូតមកដល់ពេលនេះបានឆ្លងដល់មនុស្សជាង ១ ម៉ឺននាក់និងបានសម្លាប់មនុស្សជាង ៨០០នាក់នៅក្នុងប្រទេសអ៊ីតាលីចាប់តាំងពីបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសកាលពីថ្ងៃទី ២១ ខែកុម្ភៈកន្លងមក។

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថាមានការលើកលែងតែលើផ្សារទំនើប,​ឱសថស្ថានការដឹកជញ្ជូនសាធារណៈ,ប្រៃសណីយ៍, ធនាគារ,កសិដ្ឋាននិងឧស្សាហកម្មផលិតកម្មម្ហូបអាហារដែលត្រូវរក្សាដំណើរការដើម្បីធានាសេវាកម្មដល់សាធារណជន។