ជនជាតិអាមេរិក២នាក់និងអង់គ្លេស១នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារលើមូលដ្ឋានយោធានៅជិតរដ្ឋធានីអ៊ីរ៉ាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ​ វីកាល
ប្រភព ស៊ិនហួរ (១២.០៣.២០)

អ៊ីរ៉ាក់៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាទាហានអាមេរិក ២នាក់និងជនជាតិអង់គ្លេសម្នាក់ត្រូវបានសម្លាប់និងមនុស្សប្រមាណ ១២នាក់បានរងរបួសកាលពីថ្ងៃពុធក្នុងការបាញ់រ៉ុក្កែតលើមូលដ្ឋានយោធាមួយនៅភាគខាងជើងនៃរដ្ឋធានីប្រទេសអ៊ីរ៉ាក់។

នៅមុននេះបន្តិចកងទ័ពអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាគ្រាប់រ៉ុក្កែត ១០គ្រាប់បានវាយប្រហារនៅជំរុំអាល់តាហ្សីចម្ងាយប្រហែល ២០គីឡូម៉ែត្រភាគខាងជើងក្រុងបាកដាដជាទីដែលទាហានអាមេរិកខ្លះឈរជើងដោយបានបង្កឱ្យមានមនុស្សស្លាប់និងរបួស

សេចក្តីថ្លែងការណ៍បានបន្តទៀតថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានរកឃើញរថយន្តដឹកកាំជ្រួចមួយដែលមានគ្រាប់រ៉ុក្កែតមិនទាន់ផ្ទុះចំនួន ៣ គ្រឿងបានទុកនៅក្នុងតំបន់ នៅក្បែរនោះ។