អ្នកស្លាប់ដោយសារ COVID-19 នៅអ៊ីរ៉ង់កើនដល់៣៥៤នាក់

វិទ្យុជាតិកម្ពុជា៖លោក ភួង ឈុនលាង


អាជ្ញាធរសុខាភិបាលអ៊ីរ៉ង់បានរាយការណ៍ថា មានមនុស្សស្លាប់ដោយសារ COVID-19 ចំនួន ៦៣នាក់បន្ថែមទៀត នាំឱ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនដល់ ៣៥៤នាក់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ។
លោក គៀនណូស ចាហានប៉ួ (Kianoush Jahanpour) អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់បានឲ្យដឹងថា ក្រោយការធ្វើតេស្ដនៅមន្ទីរពិសោធន៍ អាជ្ញាធរសុខាភិបាលបានរកឃើញករណីឆ្លងថ្មី វីរុស COVID-19 ចំនួន៩៥៨បន្ថែមទៀតកាលពីថ្ងៃពុធ ដូច្នេះចំនួនអ្នកឆ្លងកើនដល់ ៩,០០០នាក់។អ្វីដែលគួរឲ្យសោកស្តាយនោះគឺ រយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ មនុស្ស៦៣នាក់បានស្លាប់ដោយសារ COVID-19 នាំឱ្យចំនួនអ្នកស្លាប់កើនដល់ ៣៥៤នាក់។
សូមបញ្ជាក់ថា ករណីឆ្លង COVID-19 នៅតាមប្រទេសអ្នកមានក្នុងតំបន់អ៊ឺរ៉ុបដូចជា ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ជាពិសេសអ៊ីតាលី បានកើនឡើងជាបន្តបន្ទាប់ ហើយសូម្បីតែនៅសហរដ្ឋអាមេរិកក៏ដូចគ្នាដែរ។ បើតាមអង្គការ WHO ប្រទេសដែលទន់ខ្សោយ ប្រទេសដែលកំពុងអភិវឌ្ឍន៍ ចាំបាច់ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងការត្រៀមលក្ខណៈឲ្យបានខ្លាំង ជាងប្រទេសទាំងនេះទៅទៀតដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ៕
ប្រភព៖សារព័ត៌មាន Channel News Asia