ប្រទេសឥណ្ឌាផ្អាកទិដ្ឋាកាទេសចរណ៍រហូតដល់ថ្ងៃទី ១៥ ខែមេសាដោយសារភ័យខ្លាចការឆ្លងនៃវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១២.០៣.២០)

ឥណ្ឌា៖ សេចក្តីថ្លែងការណ៍មួយបាននិយាយថា “រដ្ឋាភិបាលឥណ្ឌាបានផ្អាកទិដ្ឋាការទេសចរទាំងអស់ រហូតដល់ថ្ងៃទី ១៥​ខែមេសាលើកលែងតែទិដ្ឋាការការទូត,​ មន្ត្រីរាជការ, អង្គការសហប្រជាជាតិ, អង្គការអន្តរជាតិ និង ការងារគម្រោង ។ច្បាប់នេះនឹងចូលជាធរមានចាប់ពីម៉ោង ១២០០ ថ្ងៃត្រង់ថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២០ នេះ ។
ហើយចំពោះជនបរទេសណាដែលមានបំណងធ្វើដំណើរទៅប្រទេសឥណ្ឌាដោយមានហេតុផលសមរម្យអាចទាក់ទងទៅកាន់ស្ថានទូតឥណ្ឌាដែលនៅជិតបំផុត។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំរបស់ក្រុមរដ្ឋមន្ត្រីបន្ទាប់ពីមានករណីឆ្លងវីរុសនៅក្នុងប្រទេសបានកើនឡើងយ៉ាងខ្លាំង។

យោងតាមមន្រ្តីក្រសួងសុខាភិបាលរហូតមកដល់ពេលនេះមាន ៦០ ករណីត្រូវបានកត់ត្រា នៅទូទាំងប្រទេស។