ប្រទេសបែលហ្ស៊ិករាយការណ៍ពីករណីមនុស្សស្លាប់ដំបូងដោយជំងឺ COVID-19

វិទ្យុជាតិកម្ពុជា៖លោក ភួង ឈុនលាង


ក្រសួងសុខាភិបាលបែលហ្ស៊ិកបានប្រកាសថា មានករណីមនុស្សស្លាប់ដោយជំងឺ COVID-19 ដែលកំពុងរីករាលដាលនៅជុំវិញពិភពលោក ហើយបែលហ្ស៊ិកក៏កំពុងមានករណីនេះដែរ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ។
លោកស្រី Maggie De Block រដ្ឋមន្ត្រីសុខាភិបាលបែលហ្ស៊ីកបានបញ្ជាក់ថា ជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយ ជំងឺ COVID-19 គឺជាមនុស្សចាស់ជរាដែលមានអាយុ ៩០ ឆ្នាំ។លោកស្រីបន្តថា ក្រសួងសុខាភិបាលនឹងធ្វើសន្និសិទសារព័ត៌មានលំអិតអំពីបញ្ហានេះ។
សូមជំរាបជូនផងដែរថា មកទល់នឹងពេលនេះ នៅក្នុងប្រទេសបែលហ្ស៊ិកមានករណីឆ្លងជំងឺ COVID-19សរុប២៦៧ ករណី នឹងករណីស្លាប់ដំបូងមួយករណីខាងលើនេះ៕

ប្រភព៖សារព័ត៌មាន Channel News Asia