​រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ឆ្នាំ២០២១ ទទក នឹងដំឡើងបច្ចេកវិទ្យាឌីជីថល ហើយបំបែក​ចេ​ញ​ជា​បី​ប៉ុស្តិ៍​ទៀ​ត

AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋម​ន្ត្រី​ក្រ​សួ​ង​ព័​ត៌​មា​ន បានឱ្យដឹងថា ទូរទស្សន៍ជាតិកម្ពុជា «ទទក» នឹងដំឡើងបច្ចេកវិទ្យាឌីជីថលចាប់ពីឆ្នាំ២០២១ ​ហើ​​យ​នឹងបំ​បែក​ចេ​ញ​ជា​បី​ប៉ុស្តិ៍បន្ថែម​ទៀ​ត។ ក្នុងពិធីអបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិនារី៨មីនា នាព្រឹកថ្ងៃទី១១ ខែ​មី​នា​ឆ្នាំ​​២០២០នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា អង្គភាពចំនួនបី​ដែ​លធ្វើការលើវិស័យសារព័ត៌មាន នឹងមានការងារធ្វើច្រើនបន្ទាប់ពីដំឡើងបច្ចេកវិទ្យាឌីជីថល ដូច​ជា វិទ្យុជាតិកម្ពុជា ទូរទស្សន៍ជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា «AKP»។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា «នៅពេលដំឡើងជាឌីជីថល ទទក បំបែកចេញជាបី​ទៀ​ត​យើងត្រូវការធ្វើច្រើនហើយធ្វើឱ្យចប់ក្នុងបីឆ្នាំ ការងារនេះចាប់ផ្តើ​ម​ពី​ឆ្នាំ២០២១ ដោយ ឆ្នាំ នេះលើកគម្រោងទេ។ បន្ទាប់មកទៀតយើងរៀបចំជា Platform មួយ​ដើម្បី​ដាក់ សូម្បី​វិ​ទ្យុ​​ក៏យើ ងប្រើវិទ្យុឌីជីថលមួយដែរទាមទារឱ្យមានការងារច្រើនហើយ»។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យមន្ត្រីទាំងអស់ស្រុះស្រួលគ្នា ​ឯ​ក​ភាពគ្នាធ្វើការងា​រ​ដោ​យ​កា​​​រខិតខំ​ប្រឹងប្រែងទើបតម្លើងបច្ចេកវិ​ទ្យា​ថ្មី​ទៅ​បានល្អដែរ។ ឯកឧត្តម បានបញ្ជាក់ថា«បើយើង​មិ​​​ន​​ចេះ​ជួ​យការងារគ្នាទេ យើងធ្វើអត់បានទេ ពិតមែនថាយើងបញ្ចូល​បច្ចេក​វិទ្យាថ្មីវាល្អ ប៉ុន្តែ​ល្អយើ​ងអត់​ចេះ​ធ្វើ​គឺឃើញអាក្រក់ម៉ង គុណភាពទូរទស្សន៍វាស្អាត ដល់យើង​មិ​ន​ចេះ​រៀប​ចំ​ឆាក យើងគ្មា​ន​ក​ម្ម​វិធីល្អ អត់ទៅរួចទេ ប៉ុន្តែបើប្រឹងធ្វើខ្ញុំធានាថា មិនឱ្យមន្ត្រីរ​បស់យើ​ងខ្វះ​កា​រ​ងារ​ធ្វើទេ ហើ​យ​បើ​ធ្វើតាមគម្រោងរបស់ខ្ញុំទាំងអស់វិញ ខ្ញុំធានាថា គ្មានន​រ​ណា​មួយ​អត់​កា​រ​ងា​រ​ធ្វើទេ អាយុ៨០ក៏នៅតែមានការងារធ្វើដែរ»។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រីក៏បាន​ណែនាំឱ្យទស្ស​នាវដ្តីក​ម្ពុជា​ធ្លាប់​ផ្សា​យ​តែ​រឿ​ង ​អ្ន​ក​ធំផ្សាយតែរឿងនយោបាយ ទុកទំព័រសម្រាប់ផ្សាយរឿងមន្ត្រីក្រសួងព័ត៌​មាន​ខ្លួ​ន​ឯ​ង​ផ​ង ឧ ទាហរណ៍ គ្នាយើងរៀបការជាប្តីប្រពន្ធ ជូនពរគ្នាយើងដែលបានរៀបការជាប្តីប្រពន្ធ មន្ត្រី​យើ​ង​ជួ​​យ​ស​ង្រ្គោះអ្នកដទៃ អ្នកស្លាប់ អ្នករស់ ការផ្ទេរការងារ ដំឡើងការងារជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា «​យើងដឹងហើ​យពី​ដើម​យើង​ធ្វើកា​រអ​ង្គភាព​ដាច់​ដោ​យ​ឡែ​​​ក​ពីគ្នា វិទ្យុដោយវិទ្យុ ទូរទ​ស្ស​ន៍​ដោយ​ទូរទស្សន៍ អាកាប៉េ ដោយអាកាប៉េ តែឥ​ឡូវ​នេះ​យើ​ង​មានអារម្មណ៍មួយថា យើ​ង​ធ្វើ​កា​រក្នុងដំបូលតែមួយ យើងចែកព័ត៌មានជាមួយគ្នា បើ​មិន​អីចឹ ​ង​ទេ សូម្បីដំឡើងដល់ឌីជី​ថ​ល​ហើ​យ​ សូម្បីតែវិទ្យុមានទូរទស្សន៍មួយ អាកា​ប៉េ​មា​ន​ទូ​រ​ទ​ស្ស​ន៍​មួ​យ ប៉ុន្តែមិនផ្សាយដូច ទទក ទេ ​គេផ្សាយព័ត៌មានមា​នរ​បៀ​បខុ​សគ្នាទាំងអស់ ដូច្នេះ​ទា​ម​ទា​រ​ការយល់ដឹង ឥឡូវយើងឃើញថា ការងារយកព័ត៌មានរបស់យើងគឺយើងសកម្មហើយ បើផ្ទឹ​ម​ពី​ប្រាំឆ្នាំមុនមកឥឡូវយើងឃើញថា ខុសគ្នាច្រើនណាស់ ព្រោះ​យើងបា​នផ្លា​ស់​ប្តូរ​រ​បៀ​ប​របប​ធ្វើ​ការ យើងបានបង្កើតចំណងទា​ក់​ទ​ង​រួមគ្នា»៕

ដោយ គង់ ​សិរីរ័ត្ន (រូបថត៖ ខឹម សុវណ្ណារ៉ា)