ឯកឧត្តម កែ គឹមយ៉ាន អំពាវនាវប្រជាពលរដ្ឋកុំតក់ស្លុតហួសហេតុ និងចូលរួមបង្ការ​ការឆ្លងមេរោគ Covid-19

AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ​ ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអំពាវ នាវប្រជាពលរដ្ឋ កុំតក់ស្លុតហួសហេតុពេក និងចូលរួមបង្ការការឆ្លងជំងឺរលាកសួត ដែលបង្ក ដោយមេរោគ Covid-19 ទាំងអស់គ្នា ដោយត្រូវរក្សាអនាម័យជាប្រចាំនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ត្រូវបរិភោគអាហារដែលចម្អិនបានត្រឹមត្រូវជានិច្ច។

ការថ្លែងអំពាវនាវរបស់​ឯកឧត្តម កែ គឹមយ៉ាន បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការ​ងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ​ កែ គឹមយ៉ាន បានពាំនាំការផ្តាំផ្ញើសួរ សុខទុក្ខ និងជូនពរពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ជូនចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំង ខេត្តបន្ទាយមាន ជ័យ ដែលបានខិតខំសម្រេចបាននូវសមិទ្ធផលលើគ្រប់វិស័យ ចូលរួមថែរក្សាបាននូវសុខសន្តិ ភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានក្រើនរម្លឹកដល់មន្ត្រីកងកម្លាំង ប្រដាប់ អាវុធ អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅខេត្តបន្ទាយមានជ័យនូវកិច្ចការសំខាន់ៗដែលត្រូវរួមគ្នាខិតខំ សម្រេចឱ្យបាននៅក្នុងឆ្នាំ២០២០នេះ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ត្រូវបង្កើនការ គ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ទប់ស្កាត់រាល់សកម្មភាពប៉ុនប៉ងបង្កអសន្តិសុខ ភាពចលាចល វឹកវរដល់សង្គមតាមគ្រប់រូបភាព និងត្រូវរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាត នូវចលនាឧទ្ទាម និងសកម្មភាពបដិវត្តពណ៌។ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ លំដាប់ថ្នាក់ ត្រូវខិតខំលើកកម្ពស់ការថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងបង្កើន ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ តាមតំបន់ព្រំដែន។

​ត្រូវបន្តថែរក្សា ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការផ្តល់ សេវាសាធារណឱ្យបានល្អប្រសើរ បន្តជំរុញបំផុសចលនាប្រជាជនឱ្យចូលរួមអនុវត្តន៍ គោល នយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ពិសេស បទល្មើសគ្រឿងញៀនទាំងនៅទីក្រុង និងជនបទ ក្រោមទិសស្លោក បីកុំ និងមួយរាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍គ្រប់ករណីគ្រឿងញៀន។

​បន្តជំរុញការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ បម្រើដល់សកម្មភាពសេដ្ឋកិច្ច ការវិនិយោគ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ ជាពិសេសលើវិស័យ កសិកម្ម ដែលជាវិស័យដ៏មានសក្តានុពលរបស់ខេត្តសំដៅបង្កើនប្រាក់​ចំណូលរបស់ ប្រជាពលរដ្ឋ។ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានាមានបញ្ហា​សំណង់ បញ្ហាសំរាម និងអនាម័យ បញ្ហាបរិស្ថាន និងសណ្តាប់ធ្នាប់ទីក្រុង។

ត្រូវបង្កើនស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តមុខងារគ្រប់គ្រង តាមដាន ត្រួតពិនិត្យ ការផ្តល់សេវា និងគាំទ្រ ដល់ឃុំ សង្កាត់ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍និងពង្រឹងសមត្ថភាព ដើម្បីជួយគាំទ្រ ឃុំ សង្កាត់ ក្នុងការបំពេញការងារឱ្យបានត្រឹមត្រូវស្របទៅតាម គោលការណ៍ បែបបទ និងនីតិវិធីកំណត់ជាធរមាន។

​ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងគណនេយ្យភាព ក្នុងការគ្រប់គ្រង ចាត់ចែង និងផ្តល់សេវានានានៅតាមអង្គភាព ច្រកចេញចូលតែមួយ ដើម្បីធានាឱ្យប្រជាពលរដ្ឋ ទទួលបានសេវាកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។

​ ក្រុមប្រឹក្សា និងគណៈអភិបាល មេឃុំ ចៅសង្កាត់ ត្រូវដើរតួនាទីជាស្នូល ក្នុងការពង្រឹង កិច្ចដំណើរការអភិបាលកិច្ចរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ ដោយត្រូវពង្រឹងនូវទំនាក់ទំនង និងគណនេយ្យភាពរវាងក្រុមប្រឹក្សា និងគណៈអភិបាល និងរវាងមេឃុំ ចៅសង្កាត់ជាមួយ ក្រុមប្រឹក្សារបស់ខ្លួន សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ៕

ដោយឈុនសារ៉ាត